VOV WorldVOV World
លើកកំពស់មនសិការអំពីការអភិវឌ្ឍន៍និរន្តរភាពក្នុងនិន្នាការសកលភាវូបនីយកម្ម
20/09/2016 11:18
(VOVworld)-សិក្ខាសាលា “កម្មវិធីសកម្មភាពដើម្បីគោលដៅអភិវឌ្ឍន៍និរន្តរភាពចំនួន១៧របស់អង្គការសហប្រជា ជាតិដំណាក់កាល២០១៦-២០៣០” ដោយប្រធានបទ
លើកកំពស់មនសិការអំពីការអភិវឌ្ឍន៍និរន្តរភាពក្នុងនិន្នាការសកលភាវូបនីយកម្ម
(VOVworld)-សិក្ខាសាលា “កម្មវិធីសកម្មភាពដើម្បីគោលដៅអភិវឌ្ឍន៍និរន្តរភាព ចំនួន១៧របស់អង្គការសហប្រជា ជាតិដំណាក់កាល២០១៦-២០៣០” ដោយប្រ ធានបទ “ការផ្តើមគំនិតអភិវឌ្ឍន៍សមុទ្រ ប្រកបដោយនិរន្តរភាព” បានបើកនាថ្ងៃ ទី២០កញ្ញានៅទីក្រុងហូជីមិញ។ កម្មវិធីនេះ គឺ សំដៅលើកកំពស់មនសិការអំពី គោលដៅអភិវឌ្ឍន៍និរន្តរភាពចំនួន១៧របស់អង្គការ សហប្រជាជាតិដំណាក់កាល ២០១៦-២០៣០ ព្រមទាំងសង្កត់ធ្ងន់និងជម្រុញកម្មវិធី សកម្មភាពរបស់គោលដៅ អភិវឌ្ឍន៍និរន្តរភាពក្នុងនិនាការសកលភាវូបនីយកម្ម។ ដើម្បី អនុវត្តនូវគោលដៅ អភិវឌ្ឍន៍និរន្តរភាពប្រកបដោយប្រសិទ្ធិភាព តំណាងចូលរួមបាន អះអាងនូវតួនាទី របស់ការផ្តួចផ្តើមគំនិតអំពីនិន្នាការអភិវឌ្ឍន៍និរន្តរភាព រួមចំណែក លើកកំពស់ការ ទទួលខុសត្រូវរបស់សង្គម របស់រដ្ឋាភិបាលនិងសហគមន៍ ដើម្បីនាំមក តម្លៃនិរន្តរ ភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមនិន្នាការថ្មី៕