លើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសប្រជាជនក្នុងស្ថានភាពថ្មី
31/05/2016 10:27
(VOVworld)-នាព្រឹកថ្ងៃទ៣១ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹមបក្សកុម្មុនិស្តវៀតណាមបានរៀបចំសន្និសីទ

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) (VOVworld)-នាព្រឹកថ្ងៃទ៣១ឧសភានៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ច ការ បរទេសមជ្ឈឹមបក្សកុម្មុនិស្តវៀតណាមបានរៀបចំសន្និសីទហ្វឹកហាត់កិច្ច ការ បរទេសប្រជាជនឆ្នាំ២០១៦។នេះជាវគ្គហ្វឹកហាត់បំពាល់ចំណេះវិជ្ជាកិច្ចការ បរទេសសម្រាប់កម្មាភិបាលកំពុងបំពេញការងារទំនាក់ទំនងកិច្ចការបរទេសប្រ ជាជននៃរណសិរ្សមាតុភូមិវៀតណាម សំដៅជ្រួតជ្រាបនិងអនុវត្តសេចក្តីសម្រេច ចិត្ត របស់បក្សកុម្មុយនិស្តវៀតណាមលើកទី១២ ស្តីពីគោលមាគ៌ា គោលនយោ បាយ កិច្ចការបរទេសនិងបន្តអនុវត្តការផ្តួចផ្តើមគំនិតលើកកំពស់គុណភាពកម្មា ភិបាល បំពេញការងារកិច្ចការបរទេស។ នៅសន្និសីទនេះដែរ តំណាងនានាបាន ផ្ទៀង ស្តាប់នូវប្រធានបទមួយចំនួន ដែលក្នុងនោះស្តីពីស្ថានភាពពិភពលោក តំបន់ ការងារកិច្ចការបរទេសរបស់បក្ស រដ្ឋ និងឱកាស ការសាកល្បងខណៈ ដែលវៀត ណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ី ហ្វិក (TPP) ជាដើម។ លោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹមបានឲ្យ ដឹងថា៖ “គោលដៅនៃវគ្គហ្វឹកហាត់លើកនេះ គឺជ្រួតជ្រាប អនុវត្តគោលមាគ៌ា គោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋនាដំណាក់កាលខាងមុខ។ ទន្ទឹមជាមួយគ្នា នោះគឺដើម្បីអនុវត្តសារាចរលេខ០៤របស់គណៈលេខាធិការមជ្ឈឹមស្តីពី “បន្តការ ផ្លាស់ប្តូរថ្មីនិងលើកកំពស់ប្រសិទ្ធិភាពការងារកិច្ចការបរទេសប្រជាជនក្នុងស្ថាន ភាពថ្មី”សំដៅបំពាក់បំប៉នចំណេះវិជ្ជាជួយថ្នាក់ដឹកនាំនិងកម្មាភិបាលកំពុងបំពេញ ការ ងារកិច្ចការបរទេសប្រជាជន។ តាមនោះរួមចំណែកលើកកំពស់ប្រសិទ្ធិភាពនៃ កិច្ចការបរទេសប្រជាជន បម្រើផលប្រយោជន៍ជាតិក្នុងស្ថានភាពថ្មី”៕
Related





