VOV WorldVOV World
លើកកំពស់ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីនៅកសិដ្ឋាន
10/11/2015 09:40
(VOVworld) - ការអនុវត្តន៍គោលនយោបាយ ច្បាប់ស្ដី ពីការគ្រប់គ្រង ប្រើប្រាស់ ដីធ្លីនៅកសិដ្ឋានរបស់រដ្ឋ ដំណាក់កាល២០០៤-២០១៤ជាខ្លឹមសារសំខាន់ដែល ត្រូវបានរដ្ឋសភាវៀតណាមយកមកពិភាគ្សានាថ្ងៃទី ១០ វិច្ឆិកា ។
លើកកំពស់ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីនៅកសិដ្ឋាន
សមាជិកសមាជិកាសភាជាច្រើនបានស្នើរដោះស្រាយយ៉ាងម៉ឺងម៉ាត់រាល់ករណីបុគ្គលនិងតំបន់ណាដែលប្រើប្រាស់ដីធ្លីខុសគោលដៅខុសច្បាប់។ (VOVworld) - ការអនុវត្តន៍គោលនយោបាយ ច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ដីធ្លី នៅកសិដ្ឋានរបស់រដ្ឋដំណាក់កាល២០០៤-២០១៤ជាខ្លឹមសារសំខាន់ ដែលត្រូវបាន រដ្ឋសភាវៀតណាមយកមកពិភាគ្សានាថ្ងៃទី១០ វិច្ឆិកា ។សមាជិកសមាជិការសភាជា ច្រើនបានសង្កត់ធ្ងន់ថា ត្រូវមានដំ ណោះស្រាយដ៏ខ្លាំងក្លាថែមទៀតសំដៅអនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាពនូវ គោលនយោបាយ ច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ ដីធ្លីនៅកសិដ្ឋានរបស់រដ្ឋ។លោកស្រី Nguyen Thu Anh សមាជិកាសភាមណ្ឌល Lam  Dong បាន ស្នើរថា៖ “ពិនិត្យមើលឡើងវិញនូវមូលនិធិដីនៅទូទាំងប្រទេសនិយាយរួមនិងខេត្តក្រុងនានា និយាយដោយឡែក។វាយតំលៃចំពោះស្ថានភាពខ្វះដីរស់នៅនិងដីផលិតកម្មនៅ តំបន់និមួយៗ ហើយវិភាគមូលហេតុ។ដោះស្រាយយ៉ាងម៉ឺងម៉ាត់រាល់ករណីបុគ្គល និងតំបន់ណាដែលប្រើប្រាស់ដីធ្លីខុសគោលដៅ ខុសច្បាប់”។ ទន្ទឹមនឹងនោះ សមាជិកសមាជិកាសភាក៏បានក្រើនរំលឹកថា ត្រូវកែលំអរយន្តការ ប្រតិបតិ្ត ប្រគល់ជូនភារកិច្ចនិងសិទ្ធិអំណាចជាក់ស្ដែងសំរាប់តំបន់និមួយក្នុងការ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លីក៏ដូចជាមានគោលនយោបាយទាក់ទាញអង្គភាពអាជី វកម្មវិនិយោគក្នុងវិស័យកសិកម្មផងដែរ៕