VOV WorldVOV World
លើកកំពស់ប្រសិទ្ធិភាពក្នុងការងារគ្រប់គ្រងព្រំដែនវៀតណាម-ឡាវក្នុងស្ថានការណ៍ថ្មី
19/05/2016 10:52
(VOVworld) - នាថ្ងៃទី១៩ ឧសភា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការព្រំដែនជាតិចំណុះក្រសួងការបរទេស វៀតណាមបានរៀបចំសន្និសីទឧទ្ទេសនាមអំពីគំរោង ការណ៍បង្កើនចំនួន កែលំអរបង្គោលព្រំដែននិងឯក សារច្បាប់ស្ដីអំពីការគ្រប់គ្រងព្រំដែនជាតិវៀតណាម-ឡាវសំរាប់ដាក់ជូនស្ថាប័នសារព័ត៌មាននិងក្រសួង ស្ថាប័នទាក់ទិននានា។
លើកកំពស់ប្រសិទ្ធិភាពក្នុងការងារគ្រប់គ្រងព្រំដែនវៀតណាម-ឡាវក្នុងស្ថានការណ៍ថ្មី
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖khoahocphattrien) (VOVworld) - នាថ្ងៃទី១៩ ឧសភា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការព្រំដែន ជាតិចំណុះក្រសួងការបរទេសវៀតណាមបានរៀបចំសន្និសីទឧទ្ទេសនាមអំពីគំរោង ការណ៍បង្កើនចំនួន កែលំអរបង្គោលព្រំដែននិងឯកសារច្បាប់ស្ដីអំពីការគ្រប់គ្រង ព្រំដែនជាតិវៀតណាម-ឡាវសំរាប់ដាក់ជូនស្ថាប័នសារព័ត៌មាននិងក្រសួង ស្ថាប័ន ទាក់ទិន នានា។លោក Nguyen Anh Dung អនុប្រធានគណៈកម្មាធិការព្រំដែនជាតិ បានឲ្យដឹងថា៖ “ដោយមានខ្សែព្រំដែនដ៏ច្បាស់លាស់ដូច្នេះគឺប្រជាជននៃប្រទេសទាំងពីរអាចជំរុញ ខ្លាំងការជួបប្រាស្រ័យ កិច្ចសហប្រតិបតិ្តការដោយជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីគោលដៅភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នា។តាមនោះរួមវិភាគទានក្នុង ទំនាក់ទំនងមិត្តភាពពិសេស ចំណងសាមគ្គីភាពវៀតណាម-ឡាវ”៕