VOV WorldVOV World
លើកកំពស់សមត្ថភាពកាត់បន្ថយភាពក្រីក្រនៅតំបន់ភាគកណ្ដាលនិងតំបន់TayNguyen(វៀតណាម)
30/06/2014 11:00
(VOVworld) - នា​ថ្ងៃទី៣០ មិថុនា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការជនជាតិវៀតណាម​ បានរៀបចំ សិក្ខាសាលាស្ដីពីការលើកកំពស់សមត្ថភាពកាត់បន្ថយ ភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិច នៅ តំបន់ភាគកណ្ដាល​ និងតំបន់Tay Nguyen (វៀតណាម)។
លើកកំពស់សមត្ថភាពកាត់បន្ថយភាពក្រីក្រនៅតំបន់ភាគកណ្ដាលនិងតំបន់TayNguyen(វៀតណាម)
(VOVworld) - នា​ថ្ងៃទី៣០ មិថុនា នៅទីក្រុង Buon Ma Thuotគណៈកម្មាធិការជនជាតិ វៀតណាម​ បានរៀបចំសិក្ខាសាលាស្ដីពីការលើកកំពស់សមត្ថភាពកាត់បន្ថយភាពក្រីក្រ សំរាប់ជនរួមជាតិជាជនជាតិភាគតិច នៅតំបន់ភាគកណ្ដាល​ និងតំបន់ Tay Nguyen (វៀតណាម)។អត្រាកាត់បន្ថយភាពក្រីក្រដនៅតំបន់ទាំង២នេះថយចុះពី៣ដល់៤% ក្នុង១ឆ្នាំជាល្បឿនខ្ពស់ៗប៉ុន្តែនាបច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅខ្ពស់ គំលាតនៅធំ បើប្រៀបធៀបនឹងតំបន់ផេ្សងៗនៅទូទាំងប្រទស។ ទិដ្ឋភាពរបស់សិក្ខាសាលា (រូបថត៖baoquangnam.com.vn) បណ្ដាមតិដែលបានលើកឡើងនៅសិក្ខាសាលាបានស្នើថា៖ គោលនយោបាយនានា អំពីជនជាតិភាគតិច តំបន់ព្រៃភ្នំរបស់បណ្ដាក្រសួង ស្ថាប័ននិងតំបន់ត្រូវសមស្រប ទៅនឹងការពិតជាក់ស្ដែង។រដ្ឋត្រូវមានយន្តការគោលនយោបាយជួយឧបត្ថម្ភថែម ទៀតសំរាប់គ្រួសារដែលទើបរួចផុតពីភាពក្រីក្រ និងបំពេញថវិការសំរាប់បណ្ដាឃុំ ស្រុកដែលមានការលំបាកជាពិសេស។

More