VOV WorldVOV World
លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ទេសចរណ៍វៀតណាមក្នុងសម័យកាលថ្មី
07/07/2015 10:04
(VOVworld) - សិក្ខាសាលាអំពីការអភិវឌ្ឍន៍ទេសចរណ៍ វៀតណាមក្នុងសម័យ កាលថ្មីបានប្រព្រឹត្តទៅនាព្រឹក ថ្ងៃទី៧ កក្កដា នៅរដ្ឋធានីហាណូយ។
លើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ទេសចរណ៍វៀតណាមក្នុងសម័យកាលថ្មី
ភ្ញៀវទេសចរណ៍ទៅទស្សនា Van Mieu Quoc Tu Giam នៅរដ្ឋធានីហាណូយ (VOVworld) - សិក្ខាសាលាអំពីការអភិវឌ្ឍន៍ទេសចរណ៍វៀតណាមក្នុងសម័យកាល ថ្មីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៧ កក្កដា នៅរដ្ឋធានីហាណូយ។សិក្ខាសាលាលើក នេះប្រមូលផ្ដុំការពិភាគ្សាលើវិធានការធ្វើសកម្មភាពក្រោយពីពេលរដ្ឋាភិបាលទើប នឹងចេញផ្សាយសេចក្ដីសំរេចចិត្តស្ដីពិការលើកលែងទិដ្ឋាការដោយឯកតោភាគីសំ រាប់បេឡារុសនិងប្រទេសចំនួន៥ទៀតនៅតំបន់អឺរ៉ុបខាងលិច ព្រមទាំងពិភាគ្សាអំពី ដំណើរការកែសម្រួលច្បាប់ទេសចរណ៍ដើម្បីដាក់ជូនរដ្ឋសភានិតិកាលទី១៤ពិនិត្យ និងអនុម័តនាចុងឆ្នាំ២០១៦។ជាពិសេសគឺពិភាគ្សាអំពីការ អនុវត្តសារាចរណ៍របស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្ដីពីរាល់ភារកិច្ច វិធានការ សំដៅលើកកំពស់សមត្ថភាព ប្រកួតប្រជែងរបស់ទេសចរណ៍វៀតណាមនិងបង្កើនការងារគ្រប់គ្រងបរិយាកាស ទេសចរណ៍។ នាពេលកន្លងទៅ ខឿនទេសចរណ៍វៀតណាមបានកា្លយទៅជាផ្នែកសេដ្ឋកិច្ចសំ ខាន់១។គិតមកដល់ពេលនេះ វៀតណាមមានក្រុមហ៊ុនទេសចរណ៍អន្តរជាតិចំ នួន១៥០០ ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសជាង១៣ពាន់និងមគ្គុទ្ទេសជាង១៥ ពាន់នាក់៕

More