VOV WorldVOV World
លើកស្ទួយគុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជន
22/10/2018 10:17
(VOVWORLD) - នារសៀលថ្ងៃទី២១ ខែតុលា នៅទីក្រុង Phu Ly ខេត្ត Ha Nam ភាគខាង ជើងវៀតណាម ក្រសួងសុខាភិបាលវៀតណាមបានរៀបចំពិធីបើកសម្ពោធអគារ ពិនិត្យជំងឺចំណុះគម្រោងមូលដ្ឋានទី២នៃមន្ទីរពេទ្យ Bach Mai និងមន្ទីរពេទ្យ Viet Duc។
លើកស្ទួយគុណភាពនៃការថែទាំសុខភាពសម្រាប់ប្រជាជន
  មូលដ្ឋានទី២នៃមន្ទីរពេទ្យ Bach Mai មានគ្រែចំនួន១០០០ ហើយអាច ពិនិត្យជំងឺជូនមនុស្សប្រមាណ៥០០០នាក់ក្នុងមួយថ្ងៃ។ មូលដ្ឋានទី២នៃមន្ទីរ ពេទ្យ Viet Duc មានគ្រែចំនួន១០០០ ហើយអាចពិនិត្យជំងឺជូនអ្នកជំងឺ ប្រមាណ៣ពាន់៥រយនាក់ក្នុងមួយថ្ងៃ។         ថ្លែងនៅពិធីបើកសម្ពោធ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានសង្កត់ធ្ងន់ថា ការដាក់អគារពិនិត្យជំងឺឲ្យធ្វើសកម្មភាព ត្រឹមតែជាជំហាន ដំបូងប៉ុណ្ណោះ។ ក្រសួងសុខាភិបាលគប្បីផ្លាស់ប្ដូរថ្មីការគ្រប់គ្រងមន្ទីរពេទ្យ មូល ដ្ឋានសុខាភិបាល ពិសេសគឺមន្ទីរពេទ្យធំៗ ដើម្បីថែនាំសុខភាពសម្រាប់ប្រជាជន ដើម្បីប្រជាជនវៀតណាមមិនត្រូវចេញទៅឯបរទេសដើម្បីព្យាបាលជំងឺថែមទៀតឡើយ៕