VOV WorldVOV World
លើកសរសើរគឺត្រូវប្រមូលផ្តុំទៅលើពលករ
23/02/2017 11:24
(VOV)_នា​ថ្ងៃទី២៣ កុម្ភះនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Xuan Phuc ​ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-លើក​សរសើរមជ្ឈឹម បានអញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សា
លើកសរសើរគឺត្រូវប្រមូលផ្តុំទៅលើពលករ
លើកសរសើរគឺត្រូវប្រមូលផ្តុំទៅលើពលករ (VOV)_នា​ថ្ងៃទី២៣ កុម្ភះនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​ លោក  Nguyen Xuan Phuc ​ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-លើក​សរសើរមជ្ឈឹម បាន អញ្ជើញជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីវាយតំលៃអំពី​លទ្ធផលអនុវត្តភារកិច្ច ក្នុងឆ្នាំ២០១៦ អនុវត្តភារកិច្ចស្នូលក្នុងឆ្នាំ ២០១៧។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖  ឆ្នាំ ២០១៧ ស្ថានភាពនៅក្នុងនិងក្រៅប្រទេសនៅមាន​ការលំបាកជាច្រើន បានជា យើងត្រូវខំប្រឹងប្រែងប្រឡងប្រណាំង ដើម្បីសម្រេច​ភារកិច្ចដែលបានដាកចេញ។ ឆ្នាំ  ២០១៧ ដោយប្រធានបទ៖​ “ រឹតបន្តឹងវិន័យ ​លើកកំពស់ការទទួលខុសត្រូវ ប្រឡង ប្រណាំងច្នៃប្រឌិត អភិវឌ្ឍន៍លឿននិង​ចីរភាព” នោះនាយករដ្ឋមន្ត្រីបានស្នើថា៖ ក្នុង ការងារលើកសរសើរ គឺត្រូវអនុវត្តទាន់​ពេលវេលា និងត្រឹមត្រូវ​។ការលើកសរសើរត្រូវ ប្រមូផ្តុំទៅលើពលករ។         ដោយមានគោលដៅ ដល់ឆ្នាំ២០២០ វៀតណាមមានសហគ្រាសជាងមួយលាន  នាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា៖ ត្រូវលើកសរសើរចំពោះសហគ្រាសណាដែល​មាន ការរួមវិភាគទានច្រើនចំពោះសេដ្ឋកិច្ច សង្គមកិច្ច៕