លើកដម្កើងអាជីវការិនីវៀតណាមគំរូចំនួន១០០ក្នុងឆ្នាំ២០១៣
01/03/2014 08:48
Vovworld-ព្រឹត្តិការណ៍មួយត្រូវបានរៀបចំនាព្រឹកថ្ងៃទី១មិនានៅទីក្រុងហាណូយ ដើម្បីស្វាគមន៍ទិវានារីអន្តរជាតិទី៨មិនា។

លើកដម្កើងអាជីវការិនីវៀតណាមគំរូចំនួន១០០ក្នុងឆ្នាំ២០១៣ (VOV) Vovworld-ព្រឹត្តិការណ៍មួយត្រូវបានរៀបចំនាព្រឹកថ្ងៃទី១មិនានៅទីក្រុង ហាណូយ ដើម្បីស្វាគមន៍ទិវានារីអន្តរជាតិទី៨មិនា។ អាជីវការិនីវៀតណាមគំរូ ២០១៣-Cup ផ្កាកុឡាបមាសជារង្វាន់សំដៅកត់សម្គាល់លើកដម្កើងអាជីវការិនី វៀតណាមមានស្នាដៃឆ្នើមក្នុងផលិតកម្មអាជីវកម្មនិងរួមចំណែកសកម្មក្នុងបុព្វ ហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោកស្រី Ly Thanh នាយិការក្រុមហ៊ុនចំកាត់ Kim Thanh ខេត្ត An Giang ជាជន១រូបក្នុងចំណោមអ្នកបានទទួលរង្វាន់បានឲ្យដឹង ថា៖ “យើងខ្ញុំអភិវឌ្ឍន៍រាល់ផលិតផលល្អត្រូវបានអ្នកប្រើប្រាស់ជ្រើសរើសជ្រៀតចូលទីផ្សារក្នុងនិងក្រៅប្រទេស។ ខ្ញុំមានកត្តិយសណាស់ដែលបានទទួលរង្វាន់ នេះ។” ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើរបណ្ដាអាជីវការិនីដែលត្រូវបានលើកដម្កើងថ្ងៃនេះបន្តពង្រីកសមត្ថភាពគ្រប់គ្រងបង្កើតការបោះជំហានថ្មីមានចរិតលក្ខណៈលោតផ្លោះថ្នៃប្រឌិតដើម្បីអង្គភាព អាជីវកម្មអភិវឌ្ឍន៍ចីរភាពនិងសមាហរណកម្មជាមួយខឿនសេដ្ឋកិច្ចពិភពលោក៕
Related




