លោក Ban Ki-moon និងលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម
22/05/2015 10:16
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាមលោក Truong Tan Sang អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon និងលោកជំទាវបានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ដល់ទី២៣ ឧសភា។

លោក Ban Ki-moon និងលោកជំទាវក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាឆ្នាំ២០១០(រូបថត៖Reuters) (VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អគ្គលេខាធិការអ.ស.បលោក Ban Ki-moon និងលោកជំទាវបានអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២២ដល់ទី២៣ ឧសភា។ក្នុងរយៈពេល ស្នាក់នៅវៀតណាម លោក Ban Ki-moon នឹងជួបចរចារជាមួយប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung និង អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី១នៃទិវាបង្កើតមជ្ឈ មណ្ឌលរក្សាសន្តិភាពអ.ស.បនៅ វៀតណាម និងជួបសំណេះសំណាលជាមួយ និស្សិត កម្មាភិបាលនៃវិទ្យាស្ថានការ ទូតវៀតណាមទៀតផង។ ក្នុងឱកាសនេះ ក្រោយផ្នែកព័ត៌មាន សូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ អត្ថបទសរសេររបស់អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមដែលមានចំណងជើងថា “បង្កើនទំនាក់ទំនងរវាងវៀតណាមនិងអ.ស.ប”៕
Related





