លោក Dinh The Huynh ជួបធ្វើការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញ
19/09/2016 10:44
(VOVworld)-ក្នុងជំនួបធ្វើការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញនាព្រឹកថ្ងៃ ទី១៩កញ្ញានោះ អចិន្ត្រៃយ៍គណៈលេខាលោក Dinh The Huynh

លោក Dinh The Huynh ជួបធ្វើការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញ (VOVworld)-ក្នុងជំនួបធ្វើការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញនាព្រឹកថ្ងៃ ទី១៩កញ្ញានោះ អចិន្ត្រៃយ៍គណៈលេខាលោក Dinh The Huynh បានស្នើឲ្យវិទ្យា ស្ថានបន្តផ្លាស់ប្តូរនូវខ្លឹមសារ កម្មវិធីបណ្តុះបណ្តាល បំប៉ន់កម្មាភិបាលតាមពាក្យ ស្លោក៖ មូលដ្ឋាន តាមប្រព័ន្ធ ទំនើបនិងជាការពិតជាក់ស្តែង។ លោក Dinh The Huynh បានចាត់ទុកថា ដើម្បីវិទ្យាសា្ថនអភិវឌ្ឍន៍ទន្ទឹមជាមួយសំណូមពរ ភារកិច្ច នៃស្ថានភាពថ្មី គឺត្រូវពង្រឹងតួនាទីរបស់វិទ្យាស្ថានក្នុងនាមជាសាលាបក្សជាន់ខ្ពស់ របស់មជ្ឈឹម ជាស្ថាប័នមជ្ឈឹមរបស់បក្សនិងជាមជ្ឈមណ្ឌលជាតិតែមួយគត់ដែល មានមុខងារ ភារកិច្ចបណ្តុះបណ្តាល បំប៉ន់កម្មាភិបាលនិងថ្នាក់ដឹកនាំសម្រាប់ ប្រព័ន្ធនយោបាយទាំងមូល។ទន្ទឹមជាមួយគ្នានោះ វិទ្យាស្ថានក៏ត្រូវជម្រុញការស្រាវ ជ្រាវវិទ្យាសាស្ត្ររួមចំណែកផ្គត់ផ្គង់ទ្រឹស្តីវិទ្យាសាស្ត្រនិងភាពពិតជាក់ស្តែងសម្រាប់ បក្សនិងរដ្ឋក្នុងការរៀបចំផែនការគោលមាគ៌ា គោលនយោបាយនិងយុទ្ធសាស្ត្រ៕
Related





