លោកអគ្គលេខាបក្ស តូ ឡឹម៖ បក្ស និងរដ្ឋនឹងបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់គោលនយោបាយអភិវឌ្ឍន៍មនុស្ស
04/02/2026 11:27
(VOVWORLD) - ក្នុងឱកាសខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) ការិយាល័យនយោបាយ និងគណៈលេខា បានជួបជាមួយអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិមុនៗ។ អញ្ជើញចូលរួមមាន លោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ត្រឹន កឹមទូ។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានជូនដំណឹងទូទៅអំពី សមិទ្ធផលលេចធ្លោរបស់ប្រទេសលើគ្រប់វិស័យ និងបានបញ្ជាក់ថា បន្ទាប់ពីមហាសន្និបាតលើកទី ១៤ ភារកិច្ចសំខាន់ៗជាបន្តបន្ទាប់ក្នុងការកសាងបក្ស នឹងត្រូវបានអនុវត្តដោយសមកាលកម្ម។ អក្គលេខាបក្សលោក តូ ឡឹម។ រូបថត៖ VOV
TAG
VOV/VOVworld/អគ្គលេខាបក្ស/បក្ស/រដ្ឋ/អាទិភាព/គោលនយោបាយ/ អភិវឌ្ឍន៍មនុស្ស
Related





