វៀតណាមនិងទួរគី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ជាច្រើន
18/04/2026 08:41
[VOVWORLD] - នាថ្ងៃទី១៧ ខែមេសា (ម៉ោងក្នុងស្រុក) ក្នុងឱកាសចូលរួមមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា និងសកម្មភាពទ្វេភាគីនៅប្រទេសទួរគី ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន បានជួបជាមួយលោក Numan Kurtulmus ប្រធានរដ្ឋសភាទួរគី។

260418_fm_03_anh_1.jpeg ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន បានជួបជាមួយលោក Numan Kurtulmus ប្រធានរដ្ឋសភាទួរគី។ រូបថត៖ VOV ក្នុងជំនួបនេះ ប្រធានរដ្ឋសភាលោកត្រឹនថាញ់ មិន បានស្នើឱ្យភាគីទាំងពីរបន្តបង្កើនការបើកទ្វារទីផ្សារ ពិចារណាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ ក្នុងលក្ខណៈប្រកបដោយចីរភាព និងមានតុល្យភាព ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញជាប្រៀបខ្លាំងរបស់ប្រទេសទាំងពីរ ខណៈពេលដែលកាត់បន្ថយរបាំងពាណិជ្ជកម្ម។ លោកប្រធានរដ្ឋសភាទួរគីបានបញ្ជាក់ថា វៀតណាមគឺជាដៃគូសំខាន់របស់ទួរគីនៅអាស៊ីអាគ្នេយ៍ និងបានសម្តែងបំណងប្រាថ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរដល់កម្រិតថ្មីមួយ។ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត; ផ្លាស់ប្តូរក្រុមសភាមិត្តភាពនៃប្រទេសទាំងពីរជាប្រចាំ។ ចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ និងការឃ្លាំមើល ការកសាងក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី តាមនោះ រួមចំណែកដល់ការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាម និងទួរគី។ 260418_fm_03_anh_2.jpg ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន ជួបជាមួយលោក Ali Tezolmez កុងសុលកិត្តិយស់វៀតណាមនៅទីក្រុង Istanbul។ រូបថត៖ VOV នៅថ្ងៃដដែលនោះ ក្នុងជំនួបជាមួយលោក Ali Tezolmez កុងសុលកិត្តិយស់វៀតណាមនៅទីក្រុង Istanbul ឡោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន បានសម្តែងក្តីសង្ឃឹមថា លោក Ali Tezolmez នឹងបន្តពង្រីកតួនាទី និងកិត្យានុភាពរបស់ខ្លួនដើម្បីគាំទ្រ និងលើកកម្ពស់អាទិភាពកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យលោកកុងស៊ុលកិត្តិយសវៀតណាមប្រចាំទីក្រុងអ៊ីស្តង់ប៊ុលបន្តគាំទ្រដល់ការលើកកម្ពស់ពាណិជ្ជកម្ម លើកកម្ពស់រូបភាពរបស់វៀតណាម ប្រជាជនរបស់ខ្លួន និងបរិយាកាសវិនិយោគ និងអាជីវកម្មរបស់ខ្លួន។ ពង្រឹងទំនាក់ទំនងអាជីវកម្ម និងលើកទឹកចិត្តដល់អាជីវកម្មទួរគីឱ្យស្វែងរកឱកាសវិនិយោគនៅវៀតណាម។ 260418_fm_03_anh_3.jpg ប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់ មិន ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមនៅទួរគី។ រូបថត៖ VOV នៅល្ងាចថ្ងៃដដែលនោះ ក្នុងជំនួបជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅទួរគី លោកប្រធានរដ្ឋសភាបានសម្តែងក្តីសង្ឃឹមថា សហគមន៍ជនវៀតណាមនៅទួរគីនឹងនៅតែជានិច្ចកាលសាមគ្គីគ្នា កសាងសហគមន៍ឱ្យកាន់តែរឹងមាំ ធ្វើសមាហរណកម្មបានល្អ និងបន្តថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ រក្សាភាសាវៀតណាម និងថែរក្សាប្រពៃណីគ្រួសារ។
TAG
VOV/VOVWORLD/វៀតណាម/ទួរគី/កិច្ចសហប្រតិបត្តិការ/រដ្ឋសភា
Related





