នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ឈ្មោះ “ប៉ូលីសព្រហ្មទណ្ឌ” ជានិច្ចកាលជាការជឿទុកចិត្តរបស់ប្រជាជន
18/04/2026 08:59
[VOVWORLD] - នាព្រឹកថ្ងៃទី១៨ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ ទិវាប្រពៃណីនៃកម្លាំងប៉ូលីសព្រហ្មទណ្ឌ ក្រសួងនគរបាល (១៨ មេសា ១៩៤៦ - ១៨ មេសា ២០២៦) និងទទួលគ្រឿងឥស្សរិយយសហូជីមិញ។

260418_am_15.jpg លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ ទិវាប្រពៃណីនៃកម្លាំងប៉ូលីសព្រហ្មទណ្ឌ ក្រសួងនគរបាល (ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៤៦ - ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦)។ រូបថត៖ VOV អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានស្នើឱ្យកម្លាំងប៉ូលីសព្រហ្មទណ្ឌជ្រួតជ្រាបនិងអនុវត្តន៍ជាក់ស្តែងរាល់គោលការណ៍ គោលមាគ៌ា និងគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ជាពិសេស ទស្សនៈថ្មីអំពីសន្តិសុខនៃមហាសន្និបាតបក្សលើកទី១៤។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យកម្លាំងប៉ូលីសព្រហ្មទណ្ឌ ធ្វើការច្នៃប្រឌិតយ៉ាងខ្លាំងនូវការត្រិះរិះ និងការយល់ដឹងរបស់ខ្លួនអំពីសន្តិសុខ និងសណ្តាប់ធ្នាប់ ទាំងការបង្ការ និងបង្ក្រាបបទល្មើស ដើម្បីការពារជីវភាពដ៏សុខសាន្ត និងសុភមង្គលរបស់ប្រជាជន...។ ជាមួយគ្នានោះ ផ្តោតលើការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសាងហេដ្ឋារចនាសម្ព័ន្ធស្របគ្នា ទំនើប និងមានសុវត្ថិភាពខ្ពស់។ នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់ថា៖
TAG
VOV/VOVWORLD/នាយករដ្ឋមន្ត្រី/ប៉ូលីសព្រហ្មទណ្ឌ/ការជឿទុកចិត្ត/ប្រជាជន/វៀតណាម
Related





