VOV WorldVOV World
លោក Truong Hoa Binh ចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh នៅ Long An
05/09/2017 08:14
(VOVWORLD) -នាថ្ងៃទី ៤ កញ្ញា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអញ្ជើញចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh។
លោក Truong Hoa Binh ចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh នៅ Long An
លោក Truong Hoa Binh ចូលរួមពិធីដាក់ឈ្មោះឲ្យសាលាអនុវិទ្យាល័យ Nguyen Van Chinh នៅ Long An  សាលានេះមានឈ្មោះឥស្សរជនកុម្មុយនិស្តដ៏អង់អាចក្លាហានលោក Nguyen Van Chinh ដែលមានស្រុកកំណើតនៅ Long An ភាគខាងត្បូងវៀតណាម ហើយនេះជាឱកាសសម្រាប់មូលដ្ឋានបណ្ដុះបណ្ដាលប្រពៃណីឲ្យយុវជនជំនាន់ក្រោយៗចងចាំ និងតបស្នងសងគុណជំនាន់មុនៗ។ នៅទីនេះ លោក Truong Hoa Binh បានទូងស្គរអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សថ្មី ២០១៧ - ២០១៨។ នៅទីនេះ គណៈកម្មាធិការសវត្ថិភាពចរចរណ៍បានរួមសហការជាមួយក្រសួងអប់រំ និងបណ្ដុះបណ្ដាលបំផុស និងអនុវត្ត ខែធ្វើសកម្មភាពសុវត្ថិភាពសម្រាប់និស្សិតទៅសាលា។         នាព្រឹកថ្ងៃទី ៤ កញ្ញា ដដែល លោក Truong Hoa Binh ក៏បានអញ្ជើញចូលរួមពិធីសម្ពធខ្សែផ្លូវ Vinh Nguyen ផ្លូវ Thay Ba Lo និងផ្ដល់អាហារូបករណ៍ និងអំណោយសម្រាប់ប្អូនៗសិស្សនៅសាលាអនុវិទ្យាល័យ Truong Van Bang និងសាលាអនុវិទ្យាល័យ - វិទ្យាល័យ Nguyen Thi Mot ចំណុះស្រុក Can Guoc ខេត្ត Long Anផងដែរ៕

More