VOV WorldVOV World
លោកខាងលិចប្រឆាំងជំទាស់ក្រិត្យថ្មីរបស់ប្រធានាធិបតីរុស្ស៊ីទាក់ទិនដល់អ៊ុយក្រែន
21/02/2017 07:59
(VOVworld) - ប្រទេសលោកខាងលិចនានាទើបនឹង បានរិះគន់សេចក្ដីសំរេច របស់រុស្ស៊ីដែលទទួលស្គាល់ អត្តសញ្ញាណប័ណ្ណនិងលិខិតស្នាមផ្សេងច្រើនទៀត ផ្ដល់ ដោយកម្លាំងទាមទារឯករាជ្យនៅតំបន់ Lugansk និង Donetsk ប៉ែកខាងកើតអ៊ុយ ក្រែន។
លោកខាងលិចប្រឆាំងជំទាស់ក្រិត្យថ្មីរបស់ប្រធានាធិបតីរុស្ស៊ីទាក់ទិនដល់អ៊ុយក្រែន
ប្រជាជនរស់នៅក្នុងតំបន់ជំលោះ Luhansk រវាងរដ្ឋាភិបាលនិងកម្លាំងទាមទារឯករាជ្យ  (រូបថត៖EPA/TTXVN) (VOVworld) - ប្រទេសលោកខាងលិចនានាទើបនឹងបានរិះគន់សេចក្ដីសំរេច របស់រុស្ស៊ីដែលទទួលស្គាល់អត្តសញ្ញាណប័ណ្ណនិងលិខិតស្នាមផ្សេងច្រើនទៀតផ្ដល់ ដោយកម្លាំងទាមទារឯករាជ្យនៅតំបន់ Lugansk និង Donetsk ប៉ែកខាងកើតអ៊ុយ ក្រែន។នាថ្ងៃទី២០ កុម្ភៈ អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់លោក Steffen Seibert  បានលើកច្បាស់គោលជំហររបស់ប៊ែកឡាំងដែលចាត់ទុកក្រិត្យរបស់ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin ពោលខាងលើគឺជះឥទ្ធិពលទៅលើឯក ភាពរបស់អ៊ុយ ក្រែន។ក្នុងពេលនោះ ប៉ារីសមានគោលបំណងថា ម៉ូស្គូគប្បីផ្ដោត ទៅលើមាត្រា នានានៃកិច្ចព្រមព្រៀងសន្តិភាព Minsk ដោយចាត់ទុកនេះជាផ្លូវតែ មួយគត់ដើម្បី ធានាឲ្យដំណោះស្រាយ យូរអង្វែងមួយសំរាប់វិបត្តិនៅប៉ែកខាង កើតអ៊ុយក្រែន៕