VOV WorldVOV World
លោកMorsi នៅតែត្រូវស៊ើបអង្កេតអំពីការចោទប្រកាន់ “ញុញូងអំពើហឹង្សា”នៅអេហ្ស៊ីប
20/08/2013 11:07
ស្ថាប័នតុលាការអេហ្ស៊ីបនាថ្ងៃទី១៩សីហា បានចេញបញ្ជាចាប់ ឃុំប្រធានាធិបតី លោក Mohamed Morsi ក្នុងរយៈ១៥ថ្ងៃ
លោកMorsi នៅតែត្រូវស៊ើបអង្កេតអំពីការចោទប្រកាន់ “ញុញូងអំពើហឹង្សា”នៅអេហ្ស៊ីប
ប្រធានាធិបតី លោក Mohamed Morsi (រូបថតៈ Reuters) (VOVworld)-រដ្ឋអាជ្ញាអេហ្ស៊ីបនាថ្ងៃទី១៩សីហា បានចេញបទបញ្ជាចាប់ឃុំប្រធានាធិ បតីលោក Mohamed Morsi ក្នុងរយៈ១៥ថ្ងៃ ដើម្បីស៊ើបអង្កេត ការចោទប្រកាន់ពីការ “ញុញូងអំពើហឹង្សា” ប្រឆំាងបាតុករ។  កាសែត “Al Ahram” ឲ្យដឹងថា លោក Morsi ត្រូវការចោទប្រកាន់ពីការចូលរួមកាវាយប្រហារដោយ អំពើហឹង្សាតម្រង់ទៅលើបាតុករ នៅចំពោះមុខវិមានប្រធានាធិបតី Ittihadiya នៅទីក្រុងគែនាថ្ងៃទី៥ធ្នូឆ្នាំ២០១២។ ក្រៅ ពីនោះ លោក Morsi ក៏ត្រូវប្រឈមមុខ នឹងការចោទប្រកាន់ច្រើនទៀតដូចជា សម្លាប់ មនុស្ស ឃុំឃែង គំរាមកំហែង ប្រជាជនស៊ីវិលជាដើម។         ក្នុងថ្ងៃដ៏ដែល ស្ថាប័នពោលខាងលើ ក៏ចេញបទបញ្ជាចាប់ខ្លួនសមាជិកចំនួន ២៥៥នាក់របស់អង្គការភាតរៈ (MB)ដើម្បីស៊ើបអង្កេតអំពីការចោទប្រកាន់ទាំងអស់ ដែលក្នុងនោះមាន ឧបាយកលសម្លាប់មនុស្សផងដែរ៕