នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទទួលជួបប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Excelerate Energy (អាមេរិក) លោក Steven Kobos។ (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្វាគមន៍ក្រុមហ៊ុន Excelerate Energy (EE) និងក្រុមហ៊ុនឧស្ម័នវៀតណាម (PVGas) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីរៀបចំប្រភពឧស្ម័នធម្មជាតិរាវ (LNG) រយៈ ពេលវែងពីសហរដ្ឋអាមេរិកសម្រាប់ទីផ្សារវៀតណាម។ លោកនាយករដ្ឋមន្រ្តី បានឯក ភាពជាមួយសំណើរបស់ក្រុមហ៊ុន EE ក្នុងការប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌល ចែកចាយ LNG ក្នុងតំបន់ ហើយបានស្នើឱ្យក្រុមបន្តស្រាវជ្រាវ ពិចារណាពង្រីក និង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាមក្នុងការផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងប្រភពផ្គត់ផ្គង់ LNG រយៈពេលវែង រួមចំណែកធានាសន្តិសុខថាមពល សម្រាប់វៀតណាម និងកាត់បន្ថយឱនភាពពាណិជ្ជកម្ម ពង្រឹងទំនាក់ទំនងរវាង វៀតណាម និងអាមេរិក។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN) |
ដោយបញ្ជាក់ថា វៀតណាមមានគោលជំហរសាងសង់មជ្ឈមណ្ឌលស្តុក និង ចែកចាយ LNG ដើម្បីបម្រើក្នុងស្រុកនិងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំង បម្រើដល់រោងចក្រថាមពលដែលផ្គត់ផ្គង់អគ្គិសនីដល់អាស៊ាននោះ លោកនាយករដ្ឋ មន្ត្រីបានស្នើឱ្យក្រុមហ៊ុន EE សហការជាមួយដៃគូវៀតណាម ដើម្បីសាងសង់មជ្ឈ មណ្ឌលស្តុកនិងចែកចាយ LNG នៅប្រទេសវៀតណាមក្នុងឆ្នាំនេះ ឬឆ្នាំក្រោយ៕