ការព្រមាននេះ ត្រូវបានកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ប្រកាស​នៅថ្ងៃទី ៣ ខែឧសភា ពោលគឺមួយថ្ងៃបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានប្រកាសទៅកាន់អ្នកការទូតនានា​នៅទីក្រុងតេអេរ៉ង់ថា "គ្រាប់បាល់ឥឡូវនេះស្ថិតនៅខាងសហរដ្ឋអាមេរិក"។ យោងតាមលោក Gharibabadi ទីក្រុងវ៉ាស៊ីនតោនឥឡូវនេះ ត្រូវតែ​ជ្រើសរើសរវាងដំណោះស្រាយការទូត ឬបន្តវិធីសាស្រ្ត​ប្រឈមមុខដាក់គ្នាយ៉ាងម៉ឺងម៉ាត់ជាមួយទីក្រុងតេអេរ៉ង់។ រីឯខ្លួន​វិញ ​អ៊ីរ៉ង់វិញបានត្រៀមខ្លួនជាស្រេចសម្រាប់សេណារីយ៉ូទាំងពីរ៕​