មហាសន្និបាតមាន​ប្រធាន​បទ "ឯកភាព - ប្រជាធិបតេយ្យ - ផ្លាស់​ប្តូរ​ថ្មី - ច្នៃប្រឌិត - អភិវឌ្ឍន៍"។ របាយការណ៍នយោបាយ​បាន​សង្កត់ធ្ងន់លើការ​លើក​កម្ពស់តួនាទីស្នូលរបស់រណសិរ្សមាតុភូមិវៀតណាម ក្នុងការ​ពង្រីកប្រជាធិបតេយ្យភាព ពង្រឹងផែន​មហាសាមគ្កីជនជាតិទាំងមូល និងចូលរួមចំណែកដល់ការអភិវឌ្ឍ​ប្រទេស​ជាតិ។ ព័ត៌មាននេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នៅរសៀលថ្ងៃទី៤ ខែឧសភា នៅទីក្រុងហាណូយ។

នេះគឺជាព្រឹត្តិការណ៍សង្គម-នយោបាយដ៏សំខាន់ ដែលប្រព្រឹត្តទៅបន្ទាប់ពីមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម និងការបោះឆ្នោតជ្រើសរើស​សមាជិក​សភា នីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់​ជាន់​ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១។ មហាសន្និបាត ត្រូវបានចាត់ទុកជាការចាប់ផ្តើមនៃដំណាក់កាល​ប្រតិបត្តិការក្បាលម៉ាស៊ីន​ថ្មី នៅពេល​ដែលអង្គការសង្គម-នយោបាយ និងសមាគមមហាជននានាត្រូវបាន​ដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រណសិរ្សមាតុភូមិ​វៀតណាម​៕​