នៅលើ​បណ្តាញសង្គម Truth Social នៅរសៀលថ្ងៃទី ៣ ខែឧសភា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យ​ដឹងថា ប្រតិបត្តិការនេះគឺមាន​លក្ខណៈ «មនុស្សធម៌» ដើម្បីជួយឧបត្ថម្ភ​ដល់ប្រទេសអព្យាក្រឹតដែលមិនពាក់ព័ន្ធនឹងជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ លោក​ប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់ប្រទេសដែលមាន​នាវាជាប់គាំង​ថា អាមេរិក​នឹង «នាំផ្លូវ​» ឱ្យ​នាវា​ទាំងនេះ ចាកចេញពីតំបន់ហាមឃាត់​ប្រកប​ដោយសុវត្ថិភាព តាមនោះ បន្តប្រតិបត្តិការពាណិជ្ជកម្មធម្មតាឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីវិធីសាស្ត្រដាក់ពង្រាយ ទំហំនៃកងក​ម្លាំង ឬតួនាទីជាក់លាក់របស់កងទ័ពជើងទឹកអាមេរិកក្នុងប្រតិបត្តិការនោះទេ៕