កាលពីមួយឆ្នាំមុន នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្ត​លេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន​។ សេចក្តីសម្រេចចិត្ត​នេះ បានបង្កើត​ចំណុចរបត់មួយក្នុងការ​ត្រិះរិះអភិវឌ្ឍន៍ និង​លើក​កម្ពស់តួនាទីរបស់​សេដ្ឋកិច្ចឯកជន តាមនោះ ដោះសោ​ប្រភព​ធ​នធាននេះ ឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតនៃ​ខឿន​សេដ្ឋកិច្ច។ បន្ទាប់ពីសេចក្តីសម្រេចចិត្ត​បាន​ចូលជាធរមាន ស្ថាប័ន​មានសមត្ថកិច្ច​បានចេញឯកសារដើម្បីនាំសេចក្តី​សម្រេច​ចិត្តចូល​ទៅក្នុង​ជីវភាពប្រចាំថ្ងៃ។

ទាក់ទងនឹងដីធ្លី មូលដ្ឋាននានាក៏កំពុងអនុវត្តគោលនយោបាយគាំទ្រយ៉ាងសកម្ម​ ស្របតាមសេចក្តីសម្រេចចិត្ត​លេខ ៦៨។ តាមនោះ មូលនិធី​ដីធ្លីនៅក្នុងមណ្ឌលឧស្សាហកម្ម តំបន់ឧស្សាហកម្ម និងចម្ការនានា ត្រូវបានផ្តល់អាទិភាពបែងចែក​សម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីពនវានុវត្តន៍ សហគ្រាសបច្ចេកវិទ្យាខ្ពស់ និងសហគ្រាសធុនតូច និងមធ្យម។ ទណ្ទឹម​នឹងនោះ មានយន្តការដើម្បីកាត់បន្ថយថ្លៃជួលដីរហូតដល់ ៣០% អាស្រ័យលើតម្រូវការជាក់ស្តែង និងតុល្យភាពថវិការបស់មូលដ្ឋាននីមួយៗ។ នេះគឺជាកត្តាសំខាន់ដែល​ជួយ​សហគ្រាសឱ្យស្ថេរភាពផលិតកម្ម ពង្រីកទំហំ និងលើក​កម្ពស់ប្រសិទ្ធភាពប្រតិបត្តិការ។ ទាក់ទងនឹងការកែលម្អយន្តការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Duc Chi បានវាយតម្លៃថា៖

«ចំពោះ​គោលនយោបាយ​អមជាមួយ​សេចក្តី​សម្រេច​ចិត្ត ​គឺយើង​បាន​ធ្វើស្ថាប័នរូបនីយកម្ម ហើយបាន​ចាត់វិធានការ​នានា​ដើម្បីឲ្យ​សហគ្រាសឯកជនអាចទទួលបានអត្ថប្រយោជន៍ និងអភិវឌ្ឍ។ សហគ្រាសឯកជនទទួលបាននិងចូលរួមក្នុងគម្រោងជាតិ​សំខាន់ៗ។ លើកទឹកចិត្តយ៉ាងខ្លាំងដល់សហគ្រាសឱ្យចូលរួម និងបង្កើតយន្តការសមស្របដើម្បីឱ្យសហគ្រាសឯកជនអាចទទួលបន្ទុក និងអនុវត្តគម្រោងទាំងនេះ រួមចំណែកនិងបង្ហាញពីតួនាទីដ៏សំខាន់បំផុត ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៦៨»។​

រយៈពេល​មួយឆ្នាំកន្លងមកនេះ បានមើល​ឃើញពីភាព​ប្រសើរឡើងគួរឱ្យកត់សម្គាល់នៅក្នុងបរិយាកាសអាជីវកម្ម។ ក្នុងរយៈពេលបួនខែ​ដើមឆ្នាំ ២០២៦ វៀតណាមមាន​សហគ្រាសបង្កើតថ្មី និងប្រតិបត្តិការឡើងវិញជាង ១១៩,០០០ ដែលកើនឡើងជិត ៣៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួរលេខទាំង​នេះ បាន​បង្ហាញ​ថា ទំនុកចិត្ត​របស់​ទីផ្សារ​ត្រូវបាន​កែលម្អគួរឱ្យកត់សម្គាល់៕