លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh៖ ទីក្រុងហូជីមិញត្រូវឆ្លៀតយកពេលវេលាមាស ដើម្បីគ្រប់គ្រងជំងឺរាតត្បាតឲ្យបានឆាប់រហ័សបំផុត
26/08/2021 10:56
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែសីហា លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យបណ្ដាមូលដ្ឋានធ្វើចត្តាឡីស័កនៅ ឃុំ សង្កាត់សម្រាប់អ្នកឆ្លងជំងឺកូវីដ ១៩ (F0) និងអ្នកពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺ (F1) នៅទីក្រុងហូជីមិញ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យបណ្ដាមូលដ្ឋានធ្វើចត្តាឡីស័ក នៅមណ្ឌលធ្វើចត្តាឡីស័កទាំងនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានស្នើឲ្យទីក្រុងហូជីមិញត្រូវឆ្លៀតយកពេលវេលាមាស ខណៈពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដើម្បីធ្វើតេស្តរក F0 ហើយត្រូវធ្វើតេស្តយ៉ាងទូលំទូលាយ ជាពិសេសគឺមុខសញ្ញាដែលមានគ្រោះអាស្នខ្ពស់ ដូចជាមនុស្សដែលមានអាយុលើលពី ៥០ ឆ្នាំឡើងទៅ ព្រមទាំងចាត់វិធានការព្យាបាលជូន F0 ឲ្យសមស្រប។ ទន្ទឹមនឹងនេះត្រូវធានាសុខុមាលភាពសង្គម។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ប្រជាជនត្រូវទទួលបានសេវាកម្មសុខាភិបាលឲ្យបានឆាប់បំផុត។ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញទៅត្រួតពិនិត្យបណ្ដាមូលដ្ឋានធ្វើចត្តាឡីស័ក ក្នុងជំនួបសំណេះសំណាលជាមួយកងកម្លាំងពេទ្យយោធា និងកម្លាំងនៅតាមបណ្ដាច្រកត្រួតពិនិត្យនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកងកម្លាំងប្រដាប់អាវុធទាំងនេះ គប្បីលើកទឹកចិត្តដល់ប្រជាជន ជួយប្រជាជនហើយផ្ទៀងស្ដាប់បំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាអំពាវនាវដល់ប្រជាជនចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕
Related
More




