លោកនាយករដ្ឋមន្ត្រីតម្រូវឲ្យកៀងគរកម្លាំងទាំងអស់ជួយទីក្រុងហូជីមិញរុញថយក្រោយជម្ងឺរាតត្បាត
20/08/2021 10:42
(VOVWORLD) - នាយប់ថ្ងៃទី១៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរបស់អចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយទីក្រុងហូជីមិញនិងខេត្ត Binh Duong Dong Nai Long An អំពីការងារបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ ១៩ ក្នុងបរិបទដែលស្ថានភាពជម្ងឺរាតត្បាតនៅទីក្រុងហូជីមិញនៅតែវិវឌ្ឍន៍យ៉ាង ស្មុគស្មាញ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) នៅកិច្ចប្រជុំ រដ្ឋាភិបាលនិងថ្នាក់ដឹកនាំទីក្រុងបានឯកភាពលើការអនុវត្តសារា ចរណ៍លេខ១៦ឲ្យបានតឹងរឹងជាង ក៏ដូចជាអនុវត្តន៍វិធានការដ៏ខ្លាំងក្លា ប្ដូរផ្ដាច់និងមាន ប្រសិទ្ធភាពជាងទៀត ដើម្បីទប់ស្កាត់និងរុញថយក្រោយជម្ងឺរាតត្បាត តាមបាវចនា “ឃុំសង្កាត់នីមួយៗគឺជាកំពែងមួយ”។ តាមនោះ អនុវត្តន៍ការរក្សាគម្លាតសង្គមយ៉ាង ម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កាត់បន្ថយករណី F0 ក៏ដូចជាករណីស្លាប់ចុះ នៅកម្រិតទាបបំផុតផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសំណូមពរ យ៉ាងដូច្នេះថា៖
Related





