VOV WorldVOV World
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ
26/01/2022 10:33
(VOVWORLD) - ក្រៅពីនោះ ទីក្រុងត្រូវយកចិត្តទុកដាក់លើការសាងសង់លំនៅឋានសម្រាប់កម្មករ ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងកំពង់ផែសមុទ្រ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ មិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយ មិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនអំណោយបុណ្យតេត ដល់មុខសញ្ញាគោលនយោបាយ (រូបថត៖ TTXVN) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក  ២០២២ នាថ្ងៃទី ២៦ ខែមករានៅទីក្រុង Hai Phong ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់គ្រួសារដែលតំណាងឱ្យគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករដែលមានស្ថានភាពលំបាកនិងប្រជាជនរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតនៅក្នុងទីក្រុង។ អញ្ជើញជូនពរឆ្នាំថ្មីចំពោះបក្ខភាគ អាជ្ញាធរ យុទ្ធជននិងប្រជាជនទីក្រុង Hai Phong ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋ បានណែនាំឲ្យក្រសួង ស្ថាប័ននិងមូលដ្ឋានផ្តោតការយកចិត្តទុកដាក់ចំពោះគ្រប់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ កម្មករជួបការលំបាកនិងប្រជាជនដែលរងផលប៉ះពាល់ដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត ដោយមិនទុកចោលនរណាម្នាក់នៅពីក្រោយ ហើយមិនទុកឲ្យនរណាម្នាក់គ្មានតេតឡើយ។ លោកប្រធានរដ្ឋក៏បានក្រើនរំលឹកថា ទីក្រុង Hai Phong ត្រូវមានកម្មវិធីលុបបំបាត់ភាពក្រីក្រឱ្យបានមឹងមាត់ថែមទៀត។ ក្រៅពីនោះ ទីក្រុងត្រូវយកចិត្តទុកដាក់លើការសាងសង់លំនៅឋានសម្រាប់កម្មករ  ជាពិសេសនៅតាមតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងកំពង់ផែសមុទ្រ។ បន្ទាប់មក ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារោងចក្រផលិតរថយន្ត Vinfast ផ្តល់អំណោយនិងជូនពរបុណ្យតេតដល់កម្មករនិយោជិតក្នុងឱកាសចូលឆ្នាំថ្មីនៅរោងចក្រផងដែរ៕