VOV WorldVOV World
ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៥នឹងទទួលបានជាង៦,៥%
01/10/2015 10:08
(VOVworld) - ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមក្នុង ឆ្នាំ២០១៥នឹងទទួលបាន ជាង៦,៥%។នេះគឺជាតួរលេខ ដែលត្រូវបានបញ្ចេញក្នុងសម័យប្រជុំលើកទី១៤ របស់គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម នៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី១ តុលា។
ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៥នឹងទទួលបានជាង៦,៥%
ល្បឿនកំណើន GDP ក្នុងរយៈពេល៩ខែដើមឆ្នាំទទួលបាន៦,៥% ដែលជាកំរិតខ្ពស់បំផុតបើ ប្រៀបនឹងរយៈពេលដូចគ្នានៃ៤ឆ្នាំកន្លងទៅ។ (VOVworld) - ល្បឿនកំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៥នឹងទទួលបានជាង ៦,៥%។នេះគឺជាតួរលេខដែលត្រូវបានបញ្ចេញក្នុងសម័យប្រជុំលើកទី១៤របស់ គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមនៅទីក្រុងហូជីមិញនាព្រឹកថ្ងៃទី១ តុលា។របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៥បានសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុងស្ដារឡើងវិញនិងទទួលបានល្បឿន កំណើនខ្ពស់ ជាងបើប្រៀបនឹងផែនការដែលបានដាក់ចេញ។ល្បឿនកំណើន GDP ក្នុងរយៈពេល ៩ខែដើមឆ្នាំទទួលបាន៦,៥% ដែលជាកំរិតខ្ពស់បំផុតបើ ប្រៀបនឹងរយៈពេលដូច គ្នានៃ៤ឆ្នាំកន្លងទៅ។សាស្ត្រាចារ្យរង បណ្ឌិត Tran Hoang Ngan បានថ្លែងថា គោល ដៅសេដ្ឋកិច្ចនៃឆ្នាំខាងមុខនេះគឺអាចសំរេចបាន ប៉ុន្តែ គោលដៅសំខាន់នោះគឺ លើកកំពស់គុណភាពជីវភាពរស់នៅសំរាប់ប្រជាជន។ “និន្នាការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចវៀតណាមគឺច្បាស់លាស់ណាស់។កំ ណើនក្នុងឆ្នាំក្រោយខ្ពស់ជាងកំណើនក្នុងឆ្នាំមុន។ជាពិសេសគឺការរៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញបានបង្កើតបុព្វបទសំរាប់ការអភិវឌ្ឍន៍ ហេតុនេះ ហើយយើងទទួលបានលទ្ធផលជាក់ស្ដែងមួយចំនួន។បញ្ហាដែលអ្នកបោះឆ្នោត យកចិត្តទុកដាក់នាបច្ចុប្បន្ននោះគឺគុណភាពជីវភាពរស់នៅ។កត្តាសង្គមត្រូវការ យកចិត្តទុកដាក់យ៉ាងច្រើនថែមទៀតក្នុងឆ្នាំខាងមុខ”។ នាឆ្នាំ២០១៦ គោលដៅជាច្រើនត្រូវបានដាក់ចេញចំពោះខឿនសេដ្ឋកិច្ចវៀត ណាមដូចជា សន្ទន្សន៍ GDP កើនប្រហែល៦,៧%បើប្រៀបនឹងឆ្នាំ២០១៥ តំលៃ ទំនិញនាំចេញសរុបកើនប្រហែល១០%បើប្រៀបនឹងឆ្នាំ២០១៥៕