ម៉ាឡេស៊ីចាប់ខ្លួនមុខសញ្ញា៤នាក់ដែលជាប់សង្ស័យជាភេរវករ
22/09/2016 11:38
(VOVworld) - នាថ្ងៃទី២២ កញ្ញា ប៉ូលីសម៉ាឡេស៊ី ប្រកាសថា គេបានចាប់ខ្លួនជនបរទេស៣នាក់និង ប្រជាពលរដ្ឋក្នុងស្រុកមួយនាក់ក្នុងរយៈពេលចាប់ពី ថ្ងៃទី២ សីហាដល់ថ្ងៃទី១៧ កញ្ញា ដោយសារសង្ស័យ មុខសញ្ញាទាំងនេះទាក់ទិនដល់ក្រុមភេរវកម្មជាច្រើន ក្នុងនោះមានអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។

(VOVworld) - នាថ្ងៃទី២២ កញ្ញា ប៉ូលីសម៉ាឡេស៊ីប្រកាសថា គេបានចាប់ខ្លួន ជនបរទេស៣នាក់និងប្រជាពលរដ្ឋក្នុងស្រុកមួយនាក់ក្នុងរយៈពេលចាប់ពីថ្ងៃទី២ សីហាដល់ ថ្ងៃទី១៧ កញ្ញា ដោយសារសង្ស័យ មុខសញ្ញាទាំងនេះទាក់ទិនដល់ក្រុម ភេរវកម្មជាច្រើន ក្នុងនោះមានអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស។តាមសេចក្ដី ប្រកាសពោលខាងលើថា ជនសង្ស័យជាជនជាតិបង់ក្លាដែសមួយនាក់ ត្រូវចាប់ខ្លួន នាថ្ងៃទី១៩ សីហា ដោយសារអំពើរត់ពន្ធអាវុធសំរាប់ក្រុមភេរវកម្មអន្តរជាតិ។មុខ សញ្ញាមួយនាក់ទៀតជាជនជាតិនេប៉ាល់ ត្រូវចោទប្រកាន់ពីអំពើធ្វើលិខិតក្លែងក្លាយ សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ការធ្វើដំណើររបស់ពួកភេរវករ។មុខសញ្ញា ទី៣គឺជនជាតិម៉ារ៉ុក ជាប់សង្ស័យជាសមាជិករបស់ IS។មុខសញ្ញាជាជនបរទេស ទាំង៣នាក់នេះ សុទ្ធតែត្រូវបានបណ្ដេញឲ្យវិលត្រឡប់ទៅប្រទេសវិញហើយ។ រីឯជនសង្ស័យជាជនជាតិម៉ាឡេស៊ីត្រូវចាប់ខ្លួន ដោយសារទាក់ទិនដល់ ឈ្មោះ Mohamad Wanndy Mohamad Jedi ជាអ្នកត្រូវបានចាត់ទុកជាមេគំនិត នៅពីក្រោយ ការវាយប្រហារដំបូងទាក់ទិនដល់ IS កាលពីខែមិថុនាកន្លងទៅនៅប្រទេស អាស៊ីអាគ្នេយ៍នេះ៕
Related





