VOV WorldVOV World
ម៉ាឡេស៊ីចង់ឲ្យរៀបចំតុលាការអន្តរជាតិជំនុំជំរះការធ្លាក់យន្តហោះ MH 17
03/07/2015 10:21
(VOVworld) – ក្នុងសេចក្តីប្រកាសមួយជាមួយក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប. នាថ្ងៃទី ២ កក្កដា ម៉ាឡេស៊ីបានឲ្យដឹង ថា៖ ប្រទេសនេះមានផែនការដាក់ជូនសេចក្តីសម្រេច ចិត្តមួយដែលស្នើរឲ្យរៀបចំតុលាការអន្តរជាតិដើម្បី ជំនុំជំរះបណ្ដា អ្នកបាញ់ធ្លាក់យន្តហោះ MH17 របស់ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines លើដែន អាកាសអ៊ុយក្រែន នាឆ្នាំ ២០១៤ ។
ម៉ាឡេស៊ីចង់ឲ្យរៀបចំតុលាការអន្តរជាតិជំនុំជំរះការធ្លាក់យន្តហោះ MH 17
ម៉ាឡេស៊ីចង់ឲ្យរៀបចំតុលាការអន្តរជាតិជំនុំជំរះការធ្លាក់យន្តហោះ MH 17 (Image: VNA) (VOVworld) – ក្នុងសេចក្តីប្រកាសមួយជាមួយក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. នាថ្ងៃទី ២ កក្កដា ម៉ាឡេស៊ីបានឲ្យដឹងថា៖ ប្រទេសនេះមានផែនការដាក់ជូន សេចក្តីសម្រេចចិត្តមួយដែលស្នើរឲ្យរៀបចំតុលាការអន្តរជាតិដើម្បីជំនុំជំរះ បណ្ដា អ្នកបាញ់ធ្លាក់យន្តហោះ  MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines លើដែនអាកាសអ៊ុយក្រែន នាឆ្នាំ ២០១៤ ។ ឯកអគ្គរដ្ឋទូតនូវ៉ែលហ្សេឡង់ ប្រ ចាំនៅ អ.ស.ប. លោក Gerard van Bohemen បានអះអាងថា៖ ម៉ាឡេស៊ីនិង ប្រទេសចូលរួមការស៊ើបអង្គេតចំនួន ៤ កំពុងស្វែងរកយ៉ាងសកម្ម “មេគំនិត” ដែលបណ្តាលរឿងហេតុនេះ។ ការជជែកវែកញែកបានផ្ទុះឡើងទាក់ទិកដល់ អ្នកណាគឺជាអ្នកទទួលខុសត្រូវក្នុងគ្រោះថ្នាក់ដ៏សាហាវនេះ។ អ៊ុយក្រែននិង បណ្ដាប្រទេសលោកខាងលិចសង្ស័យថា៖ យន្តហោះ MH17 ត្រូវបានបាញ់ធ្លាក់ ដោយកាំជ្រួចរបស់រុស្ស៊ី ឬ កងកំលាំងប្រឆាំងនៅអ៊ុយក្រែន។ រីឯខ្លួនវិញ ម៉ូស្គូ បានបដិសេធរាល់ការចោទប្រកាន់ពោលខាងលើ៕