ម៉ាឡេស៊ីនិងជប៉ុនឯកភាពនាំទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ
26/05/2015 08:53
(VOVworld) - ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី ២៥ ឧសភា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Najib Razak បានធ្វើការសន្ទនាជាមួយសមភាគីជប៉ុន លោក Shinzo Abe។

ម៉ាឡេស៊ីនិងជប៉ុនឯកភាពនាំទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ (Image: VNA) (VOVworld) - ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាថ្ងៃទី ២៥ ឧសភា នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Najib Razak បានធ្វើការសន្ទនាជាមួយសមភាគីជប៉ុន លោក Shinzo Abe។ ក្នុងការសន្ទនានេះ ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពនាំទំនាក់ទំនងទ្វេ ភាគីឡើងគំរិតដៃគូយុទ្ធសាស្ត្រ។ ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ពី ការសន្ទនា នាយករដ្ឋមន្ត្រី Razak បានវាយតំលៃថា៖ ទំនាក់ទំនងរវាងប្រទេសទាំង ២ បានអភិវឌ្ឍន៍ដ៏ល្អប្រសើក្នុងរយៈពេលកន្លងទៅកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យ សេដ្ឋកិច្ចទេសចរណ៍និងការជួបប្រាស្រ័យប្រជាជនបានអភិវឌ្ឍន៍ជាជំហានៗ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថែមទៀតថា៖ ភាគីទាំង ២ បានឯកភាពបង្កើន កិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យនានាដើម្បីសន្តិភាពនិងស្ថិរភាពទទួល បានសេរីភាពនិងស្ថិរភាពលើសមុទ្រវិនិយោគតាមរយៈគោលនយោបាយឆ្ពោះទៅ ទិសខាងកើត (LEP) 2.0 ជាដើម។ ទាក់ទិនដល់ការដែល ចិនកសាងបណ្ដាកោះ សិប្បនិម្មិតសំដៅប្រកាសអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើតនោះ នាយករដ្ឋ មន្ត្រីជប៉ុន លោក Abe និងសមភាគីម៉ាឡេស៊ីបានដាស់ទឿងចិននិងភាគី នានាដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ទន្ទឹមនឹងនោះថ្នាក់ដឹកនាំទាំង២រូបក៏បានអំពាវនាវឲ្យអាស៊ាននិងចិនបង្កើតក្រម ប្រតិបត្តិក្នុងតំបន់យ៉ាងឆាប់ៗសំដៅបន្ធូស្រាលភាពតានតឹងនៅទីនេះ៕
Related





