VOV WorldVOV World
ម៉ាឡេស៊ីបន្តស្វែងរកជនសង្ស័យ៣នាក់ទៀតក្នុងការវាយប្រហារដោយគ្រាប់បែកនៅថៃ
01/10/2015 10:57
(VOV)_នាថ្ងៃទី១ តុលា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផផ្ទៃម៉ាឡេស៊ី លោក Ahmad Zahid Hamidi បានប្រកាសថា៖​ រដ្ឋអំណាច​ប្រទេស​នេះ​កំពុងបន្តស្វែងរក​ជនសង្ស័យ៣នាក់
ម៉ាឡេស៊ីបន្តស្វែងរកជនសង្ស័យ៣នាក់ទៀតក្នុងការវាយប្រហារដោយគ្រាប់បែកនៅថៃ
ម៉ាឡេស៊ីបន្តស្វែងរកជនសង្ស័យ៣នាក់ទៀតក្នុងការវាយប្រហារដោយគ្រាប់បែកនៅថៃ (VOV)_នាថ្ងៃទី១ តុលា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផផ្ទៃម៉ាឡេស៊ី លោក Ahmad Zahid Hamidi បានប្រកាសថា៖​ រដ្ឋអំណាច​ប្រទេស​នេះ​ កំពុងបន្តស្វែងរក​ជនសង្ស័យ៣នាក់ទៀត ដែលទាក់ទិនដល់ការវាយប្រហារ​ដោយ ​គ្រាប់​បែកបង្ហូរឈាមនៅទីក្រុងបាងកក ថៃ នាថ្ងៃទី១៧ សីហាកន្លងទៅ។ ​តាមលោក    Ahmad Zahid Hamidi ថា៖មុខសញ្ញាទាំងនេះអាចទាក់ទិន​ផ្ទាល់​ឬប្រយោលក្នុងកា រវាយប្រហារនេះ។ គិតមកដល់ពេលនេះ រដ្ឋអំណាចម៉ាឡេស៊ីបានចាប់ឃុំខ្លួនជន សង្ស័យចំនួន៨នាក់ ដែលទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែកនៅវិហារ  Erawan របស់ថៃ បណ្ដាលអោយមនុស្សជាង២០នាក់ត្រូវ​ស្លាប់​ និង១២០នាក់រង របួសទៀតផង៕