VOV WorldVOV World
មធ្យោបាយផ្សព្វផ្សាយគុយបាបានជូនព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម
27/03/2014 11:03
មធ្យោបាយផ្សព្វផ្សាយគុយបាបានជូនព័ត៌មានជាច្រើន​អំពី​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung។
មធ្យោបាយផ្សព្វផ្សាយគុយបាបានជូនព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (nguyentandung.org)        Vovworld-មធ្យោបាយផ្សព្វផ្សាយគុយបាបានជូនព័ត៌មានជាច្រើន​អំពី​ដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung។ ទូរទស្សន៍ គុយបាក្នុងនាទីព័ត៌មានសំខាន់ម៉ោង៨យប់ថ្ងៃទី២៦មិនាបានជូនព័ត៌មាននិងរូបភាព លេចធ្លោរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងពេលទៅ​កាន់​ទីក្រុង La Habana។ ទូរទស្សន៍គុយបាបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច​ជា​ផ្លូវការនៅគុយបាលើកនេះ របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ជាព្រឹត្តិការមានអត្ថន័យ សំខាន់ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ ជា​ឱកាស​ដើម្បីថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរពិភាគ្សាអំពីទិសដៅនិងខ្លឹមសារ​សហប្រតិបត្តិការធំៗនាពេលខាងមុខ។         បណ្ដាញព័ត៌មានអេលិចត្រូនិក Cubadebate កាសែត Granma អេលិចត្រូនិក​និងកាសែតផ្សេងៗរបស់គុយបាសុទ្ធតែជូនដំណឹងលំអិតអំពីសកម្មភាពរបស់​ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូវៀតណាមផងដែរ៕

More