VOV WorldVOV World
មេដឹកនាំក្រុមឧទ្ទាម Houthi លើកសំណើរឈប់បាញ់ជាមួយអារ៉ាប់ប៊ីសាអូឌីត
26/09/2016 09:51
(VOVworld) - សំណើរពោលខាងលើត្រូវបាននាំចេញ ដោយប្រធានក្រុមប្រឹក្សានយោបាយកំពូលរបស់ក្រុម ឧទ្ទាម Houthi លោក Salah Al Sammad ក្នុងកាលៈ ទេសៈដែលការប៉ះទង្គិចគ្នាបន្តកើនឡើងក្រោយពី ពេលដែលជំនួបចរចារសន្តិភាពសម្របសម្រួលដោយអ.ស.បត្រូវផ្អាកកាលពីខែមុន។
មេដឹកនាំក្រុមឧទ្ទាម Houthi លើកសំណើរឈប់បាញ់ជាមួយអារ៉ាប់ប៊ីសាអូឌីត
ផ្សែងហើរឡើងក្រោយពីការវាយប្រហារតាមជើងអាកាសកើតមានឡើងនៅក្រុង Sanaa ប្រទេសយេម៉ែន នាថ្ងៃទី២៥ កញ្ញា (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៥ កញ្ញា ក្រុមឧទ្ទាមអ៊ីស្លាម Houthi នៅយេម៉ែនបានលើក  សំណើរអំពីបទឈប់បាញ់មួយនៅព្រំដែនប្រទេសនេះជាប់ជាមួយអារ៉ាប់ប៊ីសា អូឌីត។សំណើរពោលខាងលើត្រូវបាននាំចេញដោយប្រធានក្រុមប្រឹក្សានយោបាយ កំពូលរបស់ក្រុមឧទ្ទាម Houthi លោក Salah Al Sammad ក្នុងកាលៈទេសៈ ដែលការ ប៉ះទង្គិចគ្នាបន្តកើនឡើងក្រោយពីពេលដែលជំនួបចរចារសន្តិភាព សម្របសម្រួល ដោយអ.ស.បត្រូវផ្អាកកាលពីខែមុន។លោក Salah Al Sammad ក៏បានដាស់តឿនឲ្យ អ.ស.បនិងប្រទេសផ្សេងៗទៀតដាក់សម្ពាធទៅលើរដ្ឋ អំណាចអារ៉ាប់ប៊ីសាអូឌីត ដើម្បីព្រមទទួលសំណើរពោលខាងលើ៕