VOV WorldVOV World
មេដឹកនាំអឺរ៉ុបបញ្ជាក់ពីការគាំទ្រចំពោះទីក្រុងគៀវ មុននឹង​កិច្ចប្រជុំអ៊ុយក្រែន-សហរដ្ឋអាមេរិក
28/12/2025 11:00
(VOVWORLD) - មុនពេលចេញដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីជួបជាមួយលោកប្រធានាធិបតី Donald Trump នាថ្ងៃទី ២៧ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានធ្វើកិច្ចពិភាក្សាតាមអ៊ីនធឺណិតជាមួយមេដឹកនាំនៃសហភាពអឺរ៉ុប (EU) កាណាដា និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។
មេដឹកនាំអឺរ៉ុបបញ្ជាក់ពីការគាំទ្រចំពោះទីក្រុងគៀវ មុននឹង​កិច្ចប្រជុំអ៊ុយក្រែន-សហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក Volodimir Zelensky នៅឯសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។ (រូបថត៖ REUTERS/Jonathan Ernst) ក្នុងអំឡុងពេលពិភាក្សា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងទទួលបានការគាំទ្រពីមេដឹកនាំនៃបណ្តាប្រទេសអឺរ៉ុប កាណាដា សហភាពអឺរ៉ុប និងណាតូ។ រីឯខ្លួនវិញ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសង្កត់ធ្ងន់ថា ដំណើរការសន្តិភាពណាមួយត្រូវតែធានាកត្តាស្នូលចំនួន ២គឺ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោកស្រី Leyen បានបញ្ជាក់ថា សហភាពអឺរ៉ុបស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលរួមចំណែកដល់គោលដៅរួមគឺនាំមកនូវសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងសម្រាប់អ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Stefan Kornelius បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជូនដំណឹងដល់សម្ព័ន្ធមិត្តអំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចចរចាសន្តិភាព ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលនេះទេ៕
TAG
VOV/VOVworld/អឺរ៉ុប/អ៊ុយក្រែន/សហរដ្ឋអាមេរិក/ជម្លោះ​