VOV WorldVOV World
មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦
09/11/2016 11:01
(VOVworld) – នារសៀលថ្ងៃទី ៩ វិច្ឆិកា (តាមម៉ោងវៀតណាម) បេក្ខជននៃគណៈ បក្សសាធារណៈរដ្ឋ លោក Donald Trump ដណ្តើមបានសម្លេងមហាបោះឆ្នោត ចំនួន ២៧៦ ខ្ពស់ជាង បើប្រៀបនឹងកំរិតសម្លេងគាំទ្រចាំបាច់គឺ ២៧០ ក្នុងចំណោម សម្លេងគាំទ្រទាំងអស់ចំនួន ៥៣៨ ។
មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦
មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ (VNA) (VOVworld) – នារសៀលថ្ងៃទី ៩ វិច្ឆិកា (តាមម៉ោងវៀតណាម) បេក្ខជននៃគណៈ  បក្សសាធារណៈរដ្ឋ លោក Donald Trump ដណ្តើមបានសម្លេងមហាបោះឆ្នោត ចំនួន ២៧៦ ខ្ពស់ជាងបើប្រៀបនឹងកំរិតសម្លេងគាំទ្រចាំបាច់គឺ ២៧០ ក្នុង ចំណោមសម្លេងគាំទ្រទាំងអស់ចំនួន ៥៣៨ ។ ដូច្នេះ លោក  Donald Trump ឈ្នះកូបដិបក្សពីគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton  ហើយ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជំនាន់ទី ៤៥ ។ តាមផែនការ លោក Donald Trump នឹងរៀបចំពិធីទទួលសច្ចាប្រណិធានកាន់ដំណែងនាថ្ងៃទី ២០ មករា ឆ្នាំ ២០១៧ ខាងមុខ បន្ទាប់ពីប្រធានាធិបតីកាន់អំណាច​លោក Barack Obama បញ្ចប់អាណត្តិរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ក្នុងការ រត់ ប្រណាំងចូលក្នុងព្រឹទ្ធសភា គិតដល់ម៉ោង ១៤ និង ១០ នាទី រសៀលថ្ងៃទី ៩ វិច្ឆិកាគណៈបក្សសាធារណៈរដ្ឋដណ្តើមបានអាសនៈចំនួន ៥១ ក្នុងចំណោម អាសនៈទាំងអស់ចំនួន ១០០។ គណៈបក្សសាធារណៈរដ្ឋក៏ទទួល បានអាសនៈ ចំនួន ២៣៣/៤៣៥ ក្នុងសភាជាន់ទាបអាមេរិក​ ផងដែរ។ ដូច្នេះ ដោយជ័យ ជំនះដ៏ត្រចះត្រចង់នេះ គណៈបក្សសាធារណៈរដ្ឋនៅតែរក្សាបាន អំណាចគ្រប់ គ្រងរដ្ឋសភាអាមេរិកប្រកបដោយជោគជ័យ៕