មហាសន្និបាទបូកសរុបការងារសមាគមនិស្សិតកម្ពុជាភូមិខាងជើងវៀតណាម
19/10/2013 06:17
(VOVworld)-នាថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ សមាគមនិស្សិតកម្ពុជា បានរៀបចំមហាសន្និបាទ និស្សិតកម្ពុជាភូមិខាងជើងវៀតណាមអាណត្តិទី២៣ សៅដៅបូសសរុបលទ្ធផលសិក្សា ព្រមទាំងរាល់សកម្មភាពផ្សេងៗរបស់និស្សិត

ទិដ្ឋភាពនៃមហាសន្និបាទ (VOVworld)-នាថ្ងៃទី១៨តុលា នៅទីក្រុងហាណូយ សមាគមនិស្សិតកម្ពុជាបានរៀប ចំមហាសន្និបាទនិស្សិតកម្ពុជាភូមិខាងជើងវៀតណាមអាណត្តិទី២៣ សៅដៅបូស សរុបលទ្ធផលសិក្សា ព្រមទាំងរាល់សកម្មភាពផ្សេងៗរបស់និស្សិត កម្ពុជាក្នុងអា ណត្តិកន្លងទៅនិងនាំចេញគោលដៅសម្រាប់អាណត្តិថ្មី។ អាញ្ជើញចូលរួមក្នុង មហាសន្និបាទមានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម ប្រធានសមាគមមិត្ត ភាពវៀតណាម កម្ពុជាលោក Vu Mao និងតំណាងមហា វិទ្យាល័យនៅភាគខាង ជើងវៀតណាមដែលកំពុងមាននិស្សិតកម្ពុជាបំពេញការសិក្សា ព្រមទាំងមន្រ្តីការ ទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយនិងនិស្សិតកម្ពុជា លើទូទាំងភាគខាងជើងវៀត ណាម។ ក្នុងរបាយការណ៌បូសសរុបឆ្នាំសិក្សា ២០១២-២០១៣ លោក Ngeth Chanthol ប្រធានសមាគមនិស្សិតកម្ពុជាអាណត្តិទី២២ឲ្យដឹងថា៖ សព្វថ្ងៃនេះ ជីវភាពរស់នៅរបស់និស្សិតកម្ពុជាយើងខ្ញុំមានភាពងាយស្រួលច្រើនដោយសារ ការទំនុកបំរុងពីក្រសួងអប់រំ និងបណ្តុះបណ្តាល រួមជាមួយបណ្តាក្រសួងពាក់ ព័ន្ធទាំងអស់របស់ភាគីវៀតណាម ពីសំណាក់ស្ថានទូត និងជាពិសេសពីសំណាក់ សាលាផ្ទាល់។ ថ្លេងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Hul Phany សង្កត់ធ្ងន់ថា៖ឆ្លងតាមការ ត្រួតពនិត្យ និងការវាយតម្លៃរបស់គណៈកម្មការសាលាស្តីពីលទ្ធផលនៃការសិក្សា និងសកម្មភាពស្នាដៃមួយរយៈពេលកន្លងមករបស់កម្មុយៗ ខ្ញុំនឹងប្រគល់ជូន នូវបណ្ណសរសើដល់និស្សិត ដែលមានស្នាដៃល្អចំនួន ១០១នាក់ ហើយនឹងសង្ឃឹម ថា តួលេខនេះនឹងចេះតែកើនឡើងជារៀងរាល់ឆ្នាំ តាមរយៈការបញ្ចេញសមត្ថភាព និងស្នាដៃរៀងៗខ្លួនតទៅទៀត ជាពិសេស សូមខិត្តខំឲ្យមានស្នាដៃល្អណាស់នៅ ឆ្នាំនេះ ក៏ដូចជាឆ្នាំ ខាងមុខទៀតជាមិនខាន សព្វថ្ងៃ ចំនួននិស្សិតកម្ពុជានៅភាគខាងជើងវៀតណាមមានចំនួន ៦០៦ នាក់។ ក្នុងឆ្នាំសិក្សា២០១៣-២០១៤និស្សិតកម្ពុជាត្រូវបានបែងចែកសិក្សារៀន សូត្រនៅសកលវិទ្យាល័យខុសៗគ្នានៅភាគខាងជើងវៀតណាម៕
Related




