មហាសន្និបាត IPU-132៖វៀតណាមជំរុញពិភពលោកសន្តិភាព១
29/03/2015 09:04
(VOV)_នាយប់ថ្ងៃទី២៨ មិនា មហាសន្និបាត សហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU-132) ត្រូវបានប្រារព្វឡើងជាផ្លូវការ នៅអគាររដ្ឋសភា រដ្ឋធានីហាណូយ។

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang (VOV)_នាយប់ថ្ងៃទី២៨ មិនា មហាសន្និបាត សហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU-132) ត្រូវបានប្រារព្វឡើងជាផ្លូវការ នៅអគាររដ្ឋសភា រដ្ឋធានី ហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសង្កត់ធ្ងន់ ថា៖វៀតណាមមោទនភាពយ៉ាងខាំង ដោយបានរៀបចំមហាសន្និបាត IPU-132 នៅ ទីក្រុងហាណូយ។ លោក Truong Tan Sang បានអះអាងថា៖ ការចែករំលែក យល់ដឹង រួម អំពីសន្តិភាព ស្ថិរភាពជាបុព្វហេតុសំខាន់ដើម្បីអភិវឌ្ឍន៍ចីរភាព។ លោក Truong Tan Sang បានអះអាងថា៖ “អាទិភាព១ក្នុងចំណោមអាទិភាពនៃរបៀបវារះលើកនេះគឺ៖ ក្លាយពាក្យសំដី ទៅជាទង្វើ ដើម្បីច្បាប់ គោលការណ៍ នៃច្បាប់អន្តរជាតិ ត្រូវបានគោរព បណ្ដាកិច្ច ព្រមព្រៀង រវាងបណ្ដាប្រទេសត្រូវអនុវត្តយ៉ាងម៉ត់ចត់ រាល់ជំលោះត្រូវដោះស្រាយ ដោយសន្តិវិធី និងជនជាតិមានសិទ្ធិសមភាពស្មើគ្នា។ វៀតណាមនឹងធ្វើអស់ពីកម្លាំង កាយចិត្តរបស់ខ្លួនដើម្បីកសាងពិភពលោកមួយប្រកបដោយសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបត្តិការ និងសម្បូររុងរឿង៕”
Related





