មហាសន្និបាត អ.ស.ប. លើកទី ៧០ បើកជាផ្លូវការ
16/09/2015 07:13
(VOVworld) – នារសៀលថ្ងៃទី ១៥ កញ្ញា (ម៉ោងតំបន់) សម័យប្រជុំលើកទី ៧០ នៃមហាសន្និបាត អ.ស.ប. បាន បើកជាផ្លូវការក្រោមការធ្វើអធិបតីរបស់ប្រធាន មហា សន្និវបាត លោក Mogens Lykketoft និងអគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon។

មហាសន្និបាត អ.ស.ប. លើកទី ៧០ បើកជាផ្លូវការ (Image: VNA) (VOVworld) – នារសៀលថ្ងៃទី ១៥ កញ្ញា (ម៉ោងតំបន់) សម័យប្រជុំលើកទី ៧០ នៃមហាសន្និបាត អ.ស.ប. បានបើកជាផ្លូវការក្រោមការធ្វើអធិបតីរបស់ ប្រធាន មហាសន្និវបាត លោក Mogens Lykketoft និងអគ្គលេខាធិការ អ.ស.ប . លោក Ban Ki-moon។ ខ្លឹមសារស្នូលនៃសម័យប្រជុំលើកនេះគឺការជួយ ឧបត្ថម្ភបណ្ដា ប្រទេសជាសមាជិកអនុវត្តរបៀបវារៈស្តីពីការអភិវឌ្ឍន៍និរន្តភាព ដល់ឆ្នាំ ២០៣០ ដែលគ្រោងនឹងត្រូវបានអនុម័តនៅសម័យប្រជុំជាន់ខ្ពស់នៃ មហាសន្និបាតនាសប្តា ហ៍ខាងមុខ។ ដើម្បីសម្រេចរបៀបវារៈពោលខាងលើ មហាសន្និបាតនឹងអនុវត្ត កម្មវិធីមួយដោយមានខ្លឹមសារសំខាន់ចំនួន ៤ គឺ៖ ជំរុញអនុវត្តគោលដៅអភិវឌ្ឃន៍ និរន្តភាព ពង្រឹងតួនាទីនិងការចូលរួមរបស់ អ.ស.ប. ក្នុងបញ្ហាសន្តិសុខនិង សន្តិភាព ធានាសិទ្ធិមនុស្សជាពិសេសយក ចិត្តទុកដាក់ដល់តម្រូវការនៃប្រជាពល រដ្ឋរាប់លាននាក់ដែលរងឥទ្ធិពល ដោយជំលោះនិងអាសន្នរោគ ការគ្រប់គ្រង មហាសន្និបាតនិងគាំទ្រការខំ ប្រឹងប្រែងកែទម្រង់សកម្មភាពរបស់ អ.ស.ប.៕
Related




