មហាសន្និបាតលើកទី៣សមាគមក្រិស្តសាសនាវៀតណាម
06/11/2013 11:00
។ដំណាងជិត៧០០នាក់ជាប៉ាស្ទ័រ ក្រិស្តសាសនិកនិង ភ្ញៀវអញ្ជើញបានចូលរួមមហាសន្និបាត។

មហាសន្និបាតលើកទី៣សមាគមក្រិស្តសាសនាវៀតណាម(រូបថតVNA) Vovworld- មហាសន្និបាតលើកទី៣សមាគមក្រិស្តសាសនាវៀតណាមត្រូវ បានរៀបចំឡើងនាថ្ងៃទី៦វិច្ឆិកានៅទីក្រុងហូជីមិញ(វៀតណាម)។ដំណាង ជិត៧០០នាក់ជាប៉ាស្ទ័រ ក្រិស្តសាសនិកនិងភ្ញៀវអញ្ជើញបានចូលរួមមហា សន្និបាត។ថ្លែងមតិនៅទីនេះលោក Bui Thanh Ha អនុប្រធានគណះកម្មាធិ ការសាសនារបស់រដ្ឋាភិបាលវៀតណាមបានអះអាងថា៖ក្នុងអាណ្ណត្តិកន្លងមក សមាគមក្រិស្តសាសនាវៀតណាមរួមជាមួយជនរួមជាតិនៃសាសនាផ្សេងៗនិង ប្រជាជននៅទូទាំងប្រទេសបានសកម្មចូលរួមចលនាផលិតកម្ម កាត់បន្ថយ ភាពក្រីក្រ កសាងគ្រួសារវប្បធម៌និងជួយជ្រោមជ្រែងចលនាតបស្នងសងគុណ។លោកអះអាងថែមទៀតថា៖បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កើតបរិយាកាស កតិយុត្តដើម្បីក្រិស្តសាសនិកអ្នកមុខអ្នកការសាសនាអនុវត្តល្អអនូវសិទ្ឋិសេរីភាព ខាងសាសនាចូលរួមកិច្ចការផ្លាស់ប្តូរថ្មីរួមចំណែកពង្រឹងផែនមហាសាមគ្គីប្រជាជន ទាំងមូល៕
Related




