មហាសន្និបាតសហជីពវៀតណាមលើកទី ១១ អាណត្តិឆ្នាំ ២០១៣ - ២០១៨ បានបញ្ចប់
30/07/2013 11:14
(VOVworld) – បន្ទាប់ពី ៤ ថ្ងៃធ្វើការងារ មហាសន្និបាតសហជីពវៀតណាមលើក ទី ១១ អាណត្តិឆ្នាំ ២០១៣ - ២០១៨ បានបញ្ចប់ នាថ្ងៃទី ៣០ កក្កដា ប្រកបដោយ ជោគជ័យ។

លោក Dang Ngoc Tung បានត្រូវតែងតាំងធ្វើជាប្រធានសម្ព័ន្ធភាពលករវៀត ណាម ជាថ្មីម្តងទៀត ក្នុងអាណត្តិ ២០១៣-២០១៨ ។ (Image: VOV Online) (VOVworld) – បន្ទាប់ពី ៤ ថ្ងៃធ្វើការងារ មហាសន្និបាតសហជីពវៀតណាមលើក ទី ១១ អាណត្តិឆ្នាំ ២០១៣ - ២០១៨ បានបញ្ចប់ នាថ្ងៃទី ៣០ កក្កដា ប្រកបដោយ ជោគជ័យ។ មហាសន្និបាតលើកនេះបានអនុម័តលើសេចក្តីសម្រេចចិត្តដោយមានបណ្ដាខ្លឹមសារ និងទិសដៅជាក់ស្តែងសំរាប់អាណត្តិថ្មី។ ក៏ក្នុងមហាសន្និបាត លើកនេះ លោក Dang Ngoc Tung បានត្រូវតែងតាំងធ្វើជាប្រធានសម្ព័ន្ធភាពលករវៀតណាម ជាថ្មីម្តងទៀត ក្នុងអាណត្តិ ២០១៣-២០១៨ ។ ប្រធានសម្ព័ន្ធភាពពលករវៀតណាម លោក Dang Ngoc Tung បានលើក ច្បាស់ថា៖ “ជោគជ័យរបស់មហាសន្និបាតសហជីពវៀតណាមលើកទី ១១ មិនត្រឹមតែលើក ទឹកចិត្តយ៉ាងខ្លាំងក្លា ប៉ុណ្ណោះទេ ថែមទាំង បង្កលក្ខណៈងាយស្រួលដើម្បីបុគ្គលិក កម្មាភិបាល ពលករ ក្នុងទូទាំងប្រទេសឆ្លៀតយកឱកាស ជំនះពុះពារការសក ល្បង បន្តការផ្លាស់ប្តូរថ្មីខ្លឹមសារនិងរបៀបធ្វើសកម្មភាពរបស់សហជីព។ តាមនោះបង្កើត ប្រៀបខ្លាំងថ្មីនៃវណ្ណៈពលករនិងអង្គការសហជីពវៀតណាមរួមចំណែកក្នុងការអនុវត្ត ឧស្សាហូភាវូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិនិងសមហរណកម្មដើម្បី គោលដៅ“ប្រទេសជាតិខ្លាំងមាំមួនប្រជាជនសម្បូធូរធារប្រជាធិបតេយ្យសមភាព និងអារ្យធម៌”
Related






