VOV WorldVOV World
មហោស្រពឃោសនាចល័តទូទាំងប្រទេសវៀតណាមស្តីអំពី “វិលត្រលប់មក Dien Bien ” បានបើកនៅខេត្ត Dien Bien
11/03/2014 06:45
(VOVworld)-នាយប់ថ្ងៃទី១០មិនា មហោស្រពឃោស នាចល័តទូទាំងប្រទេស វៀតណាម“វិលត្រលប់មក Dien Bien ” ដោយក្រសួងវប្បធម៌កីឡានិងទេសចរ ណ៍រៀបចំឡើង បានបើកនៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។
មហោស្រពឃោសនាចល័តទូទាំងប្រទេសវៀតណាមស្តីអំពី “វិលត្រលប់មក Dien Bien ” បានបើកនៅខេត្ត Dien Bien
មហោស្រពឃោសនាចល័តទូទាំងប្រទេសវៀតណាមស្តីអំពី “មកជាមួយ Dien Bien ” បានបើកនៅខេត្ត Dien Bien (រូបថតៈ dienbientv.vn) (VOVworld)-នាយប់ថ្ងៃទី១០មិនា មហោស្រពឃោសនាចល័តទូទាំងប្រទេស វៀតណាម “វិលត្រលប់មកDien Bien ” ដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍រៀបចំឡើង បាន បើកនៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។ នេះជា សកម្មភាពសំដៅឆ្ពោះទៅរំលឹកខួប លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ឧសភា១៩៥៤-ថ្ងៃទី៧ឧសភា២០១៤) ដោយមានការចូលរួមរបស់សិល្បៈករ សិល្បៈការិនីមកពីខេត្ត ទីក្រុងចំនួន៤៨ នៅទូទាំង ប្រទេស។ តន្រ្តីករ Nguyen Ngoc Tan ក្រុមឃោសនាចល័តខេត្ត Quang Binh ឲ្យដឹងថា៖         “វិលត្រលប់មក Dien Bien លើកនេះ ជាទីកន្លែងផ្សាភ្ជាប់ជាមួយកេរិ៍ឈ្មោះនាយ ឧត្តមសេនីយ៍​Vo Nguyen Giap បណ្តាសមាជិកក្នុងក្រុមសុទ្ធតែមានការរំភើបចិត្ត ។ ក្នុងបណ្តាថ្ងៃស្នាក់នៅខេត្ត Dien Bien យើងខ្ញុំបានប្រមូលផ្តុំឃោសនារយៈកាល៦០ ឆ្នាំនៃការរំដោះខេត្ត Dien Bien និងទៅសំដែងសិល្បៈនៅតំបន់ឆ្ងាយដាចស្រយាល់ ក្នុងបំណងផ្សព្វផ្សាយអំពីជ័យជំនេះ៦០ឆ្នាំមុននេះ”៕