VOV WorldVOV World
មហោស្រពអាវផាយហាណូយបានបើកដ៏មហោឡារិកនៅទីក្រុងហាណូយ
15/10/2016 08:51
(VOVworld)-ក្រោមប្រធានបទ “សោភ័ណភាពអាវផាយវៀតណាម” មហោស្រពអាវ ផាយហាណូយឆ្នាំ២០១៦បានបើកដ៏មហោឡារិកនាយប់ថ្ងៃទី១៤តុលានៅបរមរាជវាំង Thang Long។
ទិដ្ឋភាពនៃពិធីបើកមហោស្រពអាវផាយហាណូយ២០១៦ (VOVworld)-ក្រោមប្រធានបទ “សោភ័ណភាពអាវផាយវៀតណាម” មហោស្រពអាវ  ផាយហាណូយឆ្នាំ២០១៦បានបើកដ៏មហោឡារិកនាយប់ថ្ងៃទី១៤តុលានៅបរមរាជ វាំង Thang Long។ ពិធីនេះបានរៀបចំឡើងសំដៅលើកដំកើងសោភ័ណភាពបែបប្រ ពៃណី របស់វៀតណាម។ ក្នុងរយៈពេល៣ថ្ងៃប្រព្រឹត្តទៅមហោស្រពនេះ ពោលគឺ ចាប់ពីថ្ងៃទី ១៤ដល់ថ្ងៃទី១៦ ទស្សនិកជននឹងបានទស្សនាបរិយាកាសឧទ្ទេសនាម ប្រវត្តិសាស្ត្រ របស់អាវផាយ និងការសម្រាំងសំលៀកបំពាក់អាវផាយបុរាណរួមទាំង ទស្សនាការតាំង ពិព័រណ៌មួយចំនួន។ ចូលរួម​ក្នុងមហោស្រពអាវផាយនេះ អ្នករចនា ម៉ូដ Duyen Huong បានឲ្យដឹងថា៖         “ខ្ញុំមានឯកសារមួយចំនួនស្តីពីហាណូយក្នុងប៉ុន្មានឆ្នាំ៤០ ដោយរូបភាពគួរឲ្យ ចាប់អារម្មណ៍ណាស់។ មុនឆ្នាំ១៩៤០-១៩៤៥ សម្លៀកបំពាក់របស់វៀតណាមភាគ ច្រើនគឺមានព័ណ៌ខ្មៅ ព័ណ៌ស និងព័ណ៌ត្នោត។ ប៉ុន្តែឥឡូវនេះ ពេលរចនាម៉ូដ ខ្ញុំ បានលាយព័ណ៌តាមទសវត្សទី២១”៕