VOV WorldVOV World
មិទ្ទីញជួយជ្រោមជ្រែងទិវាចំនួនប្រជាជនអន្តរជាតិ
11/07/2013 11:34
ថ្ងៃទី១១កក្កដា វៀតណាមនិងប្រទេសនានាលើសកលលោកបានរំលឹកខួប ទិវាចំនួនប្រជាជនអន្តរជាតិ ។
មិទ្ទីញជួយជ្រោមជ្រែងទិវាចំនួនប្រជាជនអន្តរជាតិ
                        Vovworld- ថ្ងៃទី១១កក្កដា វៀតណាមនិងប្រទេសនានាលើសកលលោកបានរំលឹកខួប ទិវាចំនួនប្រជាជនអន្តរជាតិ ។ឆ្នាំនេះអង្គការសុខាភិបាលពិភពលោកជ្រើសរើសប្រធាន បទ”  មានផ្ទៃពោះក្នុងវ័យអនីតិជន “ក្នុងបំណងអំពាវនាវឲ្យអនីតិជននិងយុវជនលើក កំពស់ការយល់ដឹងអំពីភេទដើម្បីការពារខ្លួនដោយខ្លួនឯង។ តាមរបាយការណ៍នៃក្រសួងសុខាភិបាលវៀតណាមថា៖នៅវៀតណាមអនីតិជនស្មើនឹង១/៥នៃចំនួនប្រជាជន។ក្នុងនោះនារីមានផ្ទៃពោះក្នុងវ័យ អាយុពី​១៥ដល់១៩ឆ្នាំស្រូប​យក៧,៥%។អត្រាមានផ្ទៃពោះ​ អាពាហ៍ពិពាហ៍មុនអាយុះ កំណត់និងការរំលូតកូនក្នុងវ័យអាយុអនីតិជននឹងបណ្តាលហានិភ័យជាច្រើន។ដើម្បី ជំរុញខ្លាំងការងារថែទាំសុខភាពបន្តពូជសំរាប់ប្អូនស្ត្រីជាអនីតិជននាពេលខាងមុខ​ ផ្នែក ចំនួនប្រជាជន​ផែនការគ្រួសារនឹងប្រមូលផ្តុំលាតត្រដាលអនុវត្តនូវកម្មវិធី​នានាដូចជា​​​​៖ពិគ្រោះយោបល់ពិនិត្យសុខភាពមុនពេលអាពាហ៍ពិពាហ៍ឫកម្មវិធីអប់រំអំពីភេទ​សមភាព ភេទនៅក្នុងសាលារៀន។ដើម្បីជួយជ្រោមជ្រែងទិវានេះទីក្រុងហូជីមិញ(វៀតណាម)បាន រៀបចំសកម្មភាពជាច្រើនសំដៅលើកកំពស់ការយល់ដឹងសំរាប់មិត្តវ័យក្មេងម្នាក់ៗនៃទីក្រុង យល់បាននិងជួយជ្រោមជ្រែងសារ”គ្មានផ្ទែពោះក្នុងវ័យអាយុអនីតិជនដើម្បីសុខភាព សុភមង្គលនិងអនាគត”។Lam Ha Thu ជាអ្នកឯកទេសនៃមជ្ឈមណ្ឌលផ្សព្វផ្សាយអប់រំ សុខភាពនៃមន្ទីសុខាភិបាលទីក្រុងហូជីមិញនាំចេញដំណោះស្រាយថា៖“ យើងនឹង បង្កើន ផ្សពផ្សាយលើមធ្យោបាយឃោសនាមហាជនអំពីចំណេះដឹងថែទាំសុខភាពបន្តពូជសំរាប់ ប្អូនៗ។ទី២គឺប្រមូលផ្តុំឃោសនាសំរាប់ប្អូនៗ     ជាអនីតិជន“៕