VOV WorldVOV World
ម៉ីយ៉ាន់ម៉ាបង្កើតស្ថិរភាពឡើងវិញនៅតំបន់ Kokang
22/02/2015 09:20
(VOVworld) - នាថ្ងៃទី២១ កុម្ភៈ កងទ័ពម៉ីយ៉ាន់ម៉ា បាន ឲ្យដឹងថា ស្ថានភាពនៅ តំបន់ Kokang នៃរដ្ឋ Shan ភាគ ឦសានប្រទេសនេះ បានស្ថិរភាពឡើង វិញជាបណ្ដើរៗ ក្រោយការប៉ះទង្គិចជាមួយកម្លាំងជនជាតិភាគតិចនៅ Kokang ដែលបានហៅថាកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិ ម៉ីយ៉ាន់ម៉ា (MNDAA)។
ម៉ីយ៉ាន់ម៉ាបង្កើតស្ថិរភាពឡើងវិញនៅតំបន់ Kokang
(VOVworld) - នាថ្ងៃទី២១ កុម្ភៈ កងទ័ពម៉ីយ៉ាន់ម៉ា បានឲ្យដឹងថា ស្ថានភាពនៅតំបន់  Kokang នៃរដ្ឋ Shan ភាគឦសានប្រទេសនេះ បានស្ថិរភាពឡើង វិញជាបណ្ដើរៗ ក្រោយការប៉ះទង្គិចជាមួយកម្លាំងជនជាតិភាគតិចនៅ Kokang ដែលបានហៅថា កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិ ម៉ីយ៉ាន់ម៉ា (MNDAA)។ ក្នុងសន្និសីទ កាសែតនៅរដ្ឋធានី Nay Pyi Taw អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ីយ៉ាន់ម៉ា ឧត្តម សេនីយ៍ទោ Mya Htun Oo បានឲ្យដឹងថា ជំលោះដែលបានផ្ទុះ ឡើងយ៉ាងខ្លាំងក្លា ចាប់ពីថ្ងៃទី៩ កុម្ភៈ កន្លងទៅ បានបណ្ដាលឲ្យទាហាន ប៉ូលិស ចំនួន៥៤នាក់ស្លាប់ និង១០០នាក់រងរបួស។ជាមួយគ្នានោះ កងទ័ពរដ្ឋាភិបាល ក៏ បានកំទិចជនបេះ បោរ MNDAA ចំនួន៧២នាក់។ ប្រជាពលរដ្ឋរត់តេចពីតំបន់ Kokang (រូបថត៖AFP/TTXVN) នាបច្ចុប្បន្ន Kokang នៅកំពុងត្រូវបានដាក់ក្នុងស្ថានភាពជាបន្ទាន់ដោយមានកាល់ កំណត់៩០ថ្ងៃ គិតពីថ្ងៃទី១៧ កុម្ភៈ ព្រមទាំងបណ្ដាកម្លាំងប្រដាប់អាវុធរបស់រដ្ឋា ភិបាលនឹងរក្សាវិធានការនានាសំដៅធានាសន្តិសុខនងស្ថិរភាពនៅតំបន់នេះ៕

More