ម៉ិកស៊ិកនឹងជម្រុញការបង្កើតគណៈកម្មាធិការសហប្រតិបត្តិការចំរុះរវាងវៀតណាមជាមួយម៉ិកស៊ិក
05/02/2015 08:37
(VOVworld)-ក្នុងពិធីជួបជាមួយឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅ ម៉ិកស៊ិក Le Linh Lan នាថ្ងៃទី៣កុម្ភៈ រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសម្ចាស់ផ្ទះលោក Ildefonso

រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសម៉ិកស៊ិក លោក Ildefonso Guajardo Villarreal ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមលោកស្រូី Le Linh Lan (រូបថតៈ vietnamplus) (VOVworld)-ក្នុងពិធីជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ិកស៊ិក Le Linh Lan នាថ្ងៃទី៣កុម្ភៈ រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសម្ចាស់ផ្ទះលោក Ildefonso Guajardo Villarreal បានអះអាងថា ម៉ិកស៊ិកនឹងជម្រុញការបង្កើតគណៈ កម្មាធិការចំរុះសហប្រតិបត្តិការអំពីពាណិជ្ជ កម្មនិងឧស្សាហកម្មរវាងវៀត ណាមជាមួយ ម៉ិកស៊ិក។ លោក Villarreal ក៏បានវាយតម្លៃខ្ពស់រាល់សមិទ្ធិ សេដ្ឋកិច្ចដែលវៀតណាមទទួលបាននាពេលកន្លងទៅ និងលើកត្រដែតតួនាទីរបស់វៀតណាមក្នុងការចរចារកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP) នឹង ជឿជាក់ទៅលើការអភិវឌ្ឍន៍របស់ទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាង មុខ ជាពិសេសកិច្ចព្រមព្រៀង TPP មានយថាទស្សន៍នឹងបានចុះហត្ថលេខានា ចុង ឆ្នាំ ២០១៥នេះ។នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម Le Linh Lan បានស្នើ រដ្ឋមន្ត្រី Villarreal និងនាយកដ្ឋានពន្លឿនពាណិជ្ជកម្មម៉ិកស៊ីក ស្រាវជ្រាវបើក ការិយាល័យតំណាង ពាណិជ្ជកម្មរបស់ម៉ិកស៊ិកនៅទីក្រុងហាណូយ សំដៅរួម ចំណែក ជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី៕
Related





