មជ្ឈដ្ឋានមន្ត្រីអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសារសំខាន់នៃ NATO និងឯកភាពរបស់ EU ចំពោះអាមេរិក
18/02/2017 08:43
(VOVworld) - នាថ្ងៃទី១៧ កុម្ភៈ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel អះអាងថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) គឺសំខាន់មិនត្រឹមតែ ចំពោះសហភាពអឺរ៉ុប (EU) ប៉ុណ្ណោះទេ ថែមទាំង ចំពោះអាមេរិកទៀតផង។

(VOVworld) - នាថ្ងៃទី១៧ កុម្ភៈ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel អះអាងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គឺសំខាន់មិនត្រឹមតែ ចំពោះសហភាពអឺរ៉ុប (EU) ប៉ុណ្ណោះទេ ថែមទាំងចំពោះអាមេរិកទៀតផង។ អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតរួម ជាមួយសមភាគីកាណាដាលោក Justin Trudeau អធិការបតីលោកស្រី Merkel អះអាងថា អាល្លឺម៉ង់និងកាណាដាសុទ្ធ តែទទួលស្គាល់នូវតំលៃរួមរបស់ NATO។ទន្ទឹមនឹងនោះ NATO ក៏រួមចំណែកបង្កើន កម្លាំងសំរាប់អាមេរិក ហេតុនេះហើយសម្ព័ន្ធភាពនេះគឺសំខាន់ចំពោះអាមេរិកដែរ។ ថ្លែងមតិនៅសន្និសីទសន្តិសុខអន្តរជាតិនៅទីក្រុង Munich នាថ្ងៃដដែល រដ្ឋមន្រ្តី ការពារជាតិអាល្លឺម៉ង់លោក Ursula von der Leyen ព្រមានថា វ៉ាស៊ីនតោនមិន គប្បី បង្កឡើងភាពបែកបាក់ទៅលើឯកភាពរបស់សហភាពអឺរ៉ុប (EU) នោះទេ ព្រមទាំង អះអាងថា EU រឹងមាំមួយក៏ជាផលប្រយោជន៍របស់អាមេរិក៕
Related





