VOV WorldVOV World
មជ្ឈដ្ឋានអ្នកប្រាជ្ញចិននិងជប៉ុនអំពាវនាវបង្កើនទំនាក់ទំនងទ្វេភាគី
24/02/2017 08:40
(VOVworld) - នៅសន្និសីទជំនាញក្រោមប្រធានបទ «យថាទស្សន៍ថ្មីសំរាប់ សន្តិភាពនៅអាស៊ីបូព៌ារ» ដែល បានប្រព្រឹត្តទៅនៅទីក្រុង Nanjing ខេត្ត Jiangsu របស់ ចិន បណ្ដាអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវចិននិងជប៉ុន ទទួលបានការស្រុះចិត្ត គំនិតថា៖ ប្រទេសចិននិងជប៉ុន គប្បីដកបទពិសោធន៍ពីមេរៀនប្រវត្តិសាស្ត្រហើយ ឆ្ពោះទៅអនាគតដើម្បីពង្រឹងទំនុកទុកចិត្តទ្វេភាគី។​
មជ្ឈដ្ឋានអ្នកប្រាជ្ញចិននិងជប៉ុនអំពាវនាវបង្កើនទំនាក់ទំនងទ្វេភាគី
មជ្ឈដ្ឋានអ្នកប្រាជ្ញចិននិងជប៉ុនអំពាវនាវបង្កើនទំនាក់ទំនងទ្វេភាគី (VNA) (VOVworld) - នៅសន្និសីទជំនាញក្រោមប្រធានបទ «យថាទស្សន៍ថ្មីសំរាប់ សន្តិភាពនៅអាស៊ីបូព៌ារ» ដែលបានប្រព្រឹត្តទៅនៅទីក្រុង Nanjing ខេត្ត Jiangsu របស់ចិន បណ្ដាអ្នកប្រាជ្ញនិងអ្នកស្រាវជ្រាវចិននិងជប៉ុនទទួលបាន ការស្រុះចិត្ត គំនិតថា៖ ប្រទេសចិននិងជប៉ុនគប្បីដកបទពិសោធន៍ពីមេ រៀនប្រវត្តិសាស្ត្រហើយ ឆ្ពោះទៅអនាគតដើម្បីពង្រឹងទំនុកទុកចិត្តទ្វេភាគី។​ សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៃមហាវិទ្យាល័យ Nanjing ​លោក Liu Cheng បានឲ្យដឹងថា៖ «ការពិត សមភាព ករុណានិងសន្តិភាពគឺជាកត្តាទាំង ៤ ដើម្បីសម្រុះសម្រួល។ ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរនឹងមិនស្ងប់អាម្មណ៍ ចិត្តអំពីការឈឺចាប់នាអតីតកាលដល់ពេលណាគេត្រូវបានធានាថា ប្រការ ទាំងអស់នឹងប្រព្រឹត្តទៅតាមទិសត្រឹមត្រូវ។» ក្រៅពីនោះ មជ្ឈដ្ឋានអ្នក ជំនាញការសុទ្ធតែឯកភាពថា៖ ដោយមិនអើពើដល់ការខ្វែងគំនិតនិង ជំលោះទំនាក់ទំនងមិត្តភាពរវាងចិននិងជប៉ុននឹងជួយជំរុញកិច្ច សហប្រតិបត្តិការក្នុងតំបន់និងសន្តិភាពលើពិភពលោក៕​