VOV WorldVOV World
មជ្ឈឹមនឹងរួមជាមួយខេត្ត Dak Lak ធានាស្ថិរភាពក្នុង ជីវភាពរស់នៅសំរាប់ជនរួមជាតិភាគតិច
09/02/2015 11:00
(VOVworld) - លោក Nguyen Tan Dung បានសំណូមពរ ប្រព័ន្ធនយោបាយទាំងមូល​ នៅខេត្ត Dak Lak រួមកម្លាំង កាយចិត្តខិតខំប្រឹងប្រែងអនុវត្តល្អនូវបណ្ដាភារកិច្ច អភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមដែលបក្សភាគខេត្តបានដាក់ ចេញក្នុងឆ្នាំនេះ ផ្សាភ្ជាប់នឹងការរៀបចំមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។
មជ្ឈឹមនឹងរួមជាមួយខេត្ត Dak Lak ធានាស្ថិរភាពក្នុង ជីវភាពរស់នៅសំរាប់ជនរួមជាតិភាគតិច
(VOVworld) - នាព្រឹកថ្ងៃទី៩ កុម្ភៈ នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ដែល ស្ថិតនៅតំបន់ភ្នំខ្ពង់រាបភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung និងក្រុមការងាររដ្ឋាភិបាល បានមានជំនួបធ្វើការ ជាមួយថ្នាក់ ដឹកនាំខេត្ត Dak Lak អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមនៅ តំបន់។ លោក Nguyen Tan Dung បានសំណូមពរប្រព័ន្ធនយោបាយទាំងមូល​ នៅខេត្ត Dak Lak រួមកម្លាំងកាយចិត្តខិតខំប្រឹងប្រែងអនុវត្តល្អនូវបណ្ដាភារកិច្ចអភិវឌ្ឍន៍ សេដ្ឋ កិច្ចសង្គមដែលបក្សភាគខេត្តបានដាក់ចេញក្នុងឆ្នាំនេះ ផ្សាភ្ជាប់នឹងការ រៀបចំមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។ទន្ទឹមនឹងនោះ ខេត្តក៏ត្រូវ ប្រមូលផ្ដុំជំរុញខ្លាំងកម្មវិធីកសាងជនបទថ្មីនិងកាត់បន្ថយភាពក្រីក្រ ជាពិសេសគឺ នៅតំបន់ជនរួមជាតិភាគតិច។លោកបានសំណូមពរខេត្ត Dak Lak បន្តបង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនអនុវត្តសិទ្ធិសេរីភាពខាង ជំនឿ សាសនា តាមការកំណត់នៃរដ្ឋធម្មនុញ្ញនិងច្បាប់។ ក្នុងឱកាសបុណ្យតេតប្រពៃណីមមែសប្ដស័ក លោកនាយករដ្ឋមន្រ្តីNguyen Tan Dung បានទៅសាកសួរសុខទុក្ខកម្មាភិបាលបដិវត្តន៍ជើងចាស់មួយចំនួននៅ ខេត្ត Dak Lak៕