មន្ទីរពេទ្យចល័តវៀតណាមចូលរួមភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប. នៅស៊ូដង់ខាងត្បូង
23/02/2017 09:27
(VOVworld) – ការងារបណ្តុះបណ្ដាលហ្វឹកហាត់កម្មាភិបាល ត្រៀមរៀបចំសំរាប់ គ្រឿងឧបករណ៍នៃមន្ទីរពេទ្យចល័ត លេខ ១ របស់វៀតណាមត្រូវបានជំរុញយ៉ាងខ្លាំងដើម្បីនា ចុងឆ្នាំ ២០១៧ នេះអាចទទួលបានភារកិច្ចរក្សាសន្តិភាព របស់ អ.ស.ប. នៅប្រទេសស៊ូដង់ខាងត្បូង។

មន្ទីរពេទ្យចល័តវៀតណាមចូលរួមភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប. នៅស៊ូដង់ខាងត្បូង (VNA) (VOVworld) – ការងារបណ្តុះបណ្ដាលហ្វឹកហាត់កម្មាភិបាលត្រៀមរៀបចំសំរាប់ គ្រឿងឧបករណ៍នៃមន្ទីរពេទ្យចល័តលេខ ១ របស់វៀតណាមត្រូវបានជំរុញយ៉ាង ខ្លាំងដើម្បីនាចុងឆ្នាំ ២០១៧ នេះអាចទទួលបានភារកិច្ចរក្សាសន្តិភាពរបស់ អ.ស.ប. នៅប្រទេសស៊ូដង់ខាងត្បូង។ នេះគឺជាការបញ្ជាណែនាំរបស់ អនុរដ្ឋមន្ត្រី ក្រសួងរការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដែល បាននាំចេញនៅជំនួបធ្វើការជាមួយមន្ទីរពេទ្យទ័ពលេខ ១៧៥ និងមន្ទីរពេទ្យ ចល័តលេខ ១ នៅទីក្រុងហូជីមិញ នាថ្ងៃទី ២២ កុម្ភៈ។ ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ស្នើរឲ្យមន្ទីរពេទ្យបន្តបណ្ដុះបណ្ដាលនិង ហ្វឹកហាត់ជំនាញនិងភាសាបរទេសសំរាប់កំលាំងវេជ្ជបណ្ឌិតដែលនឹងចូលរួម ក្នុង មន្ទីរពេទ្យចល័ត ព្រមទាំង បញ្ជូនប្រភពធនធានមនុស្សទៅធ្វើការងារ នៅបណ្ដាមន្ទីរពេទ្យចល័តរបស់ជប៉ុននិងអង់គ្លេស់ដើម្បីរៀនសូត្របទពិសោធន៍។ តាម គំរោង មន្ទីរពេទ្យចល័តលេខ ១ នឹងដាក់ឲ្យដំណើការជាផ្លូវការក្នុងឋានៈជា កំលាំងរក្សាសន្តិភាពរបស់ អ.ស.ប. នៅប្រទេសស៊ូដង់ខាងត្បូង នាខែមេសាឆ្នាំ ២០១៨ ខាងមុខ៕
Related





