VOV WorldVOV World
មនុស្សចំនួន១៦ហ្មឺននាក់ធ្វើបាតុកម្មនៅអេស្ប៉ាញ់សំណូមពរឲ្យទទួលជនភៀសខ្លួន
19/02/2017 08:50
(VOVworld) - នាថ្ងៃទី១៨ កុម្ភៈ មនុស្សចំនួន១៦ហ្មឺន នាក់បានចូលរួមធ្វើបាតុកម្ម នៅទីក្រុង Barcelona ដើម្បី សំណូមពរឲ្យរដ្ឋាភិបាលអេស្ប៉ាញ់ទទួលជនភៀស ខ្លួនរាប់ពាន់នាក់យ៉ាងភ្លាមមួយរំពេច។
មនុស្សចំនួន១៦ហ្មឺននាក់ធ្វើបាតុកម្មនៅអេស្ប៉ាញ់សំណូមពរឲ្យទទួលជនភៀសខ្លួន
ជនចំណាកស្រុកខុសច្បាប់រង់ចាំដើម្បីទទួលជំនួយឧបត្ថម្ភនៅ Ceuta អេស្ប៉ាញ់ នាថ្ងៃទី១៧ កុម្ភៈ (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៨ កុម្ភៈ មនុស្សចំនួន១៦ហ្មឺននាក់បានចូលរួមធ្វើបាតុ កម្ម នៅទីក្រុង Barcelona ដើម្បីសំណូមពរឲ្យរដ្ឋាភិបាលអេស្ប៉ាញ់ទទួលជនភៀស ខ្លួនរាប់ពាន់នាក់យ៉ាងភ្លាមមួយរំពេច។តាមការសន្យារបស់អេស្ប៉ាញ់ចំពោះសហ ភាពអឺរ៉ុប (EU) ថា ប្រទេសនេះត្រូវទទួលជនភៀសខ្លួនស្របច្បាប់ចំនួន១៦ពាន់ នាក់។ប៉ុន្តែរហូតមកដល់ពេលនេះ មានជនភៀសខ្លួនត្រឹម ១ពាន់នាក់បានចូលក្នុង អេស្ប៉ាញ់តែប៉ុណ្ណោះ។មុននោះ នាថ្ងៃទី១៥ កុម្ភៈ កន្លងទៅ ប្រធានក្រុមសមាជិក សភារបស់ Barcelona លោកស្រី Merce Conesa បានរិះគន់ការដែល អេស្ប៉ាញ់ ទទួលជនភៀសខ្លួនត្រឹមតែ១ពាន់នាក់នោះគឺប្រការគួរឲ្យខ្មាស់អៀន។រួមជាមួយ អភិបាលទីក្រុងនានានៅតំបន់ Catalan លោកស្រី Merce Conesa បានសំណូមពរ ឲ្យគណៈកម្មាធិការអឺរ៉ុបដាក់ពិន័យដ៏ទម្ងន់ទៅលើប្រទេសណា ដែលមិនគោរព ការសន្យាស្ដីអំពីជនភៀសខ្លួន៕