មនុស្សរាប់ពាន់អ្នកចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
19/05/2016 10:46
(VOVworld)- មនុស្សរាប់ពាន់អ្នកមកពីគ្រប់តំបន់ក្នុងទូទាំងប្រទេសវៀតណាមបានចូលប្រាង្គគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

មនុស្សរាប់ពាន់អ្នកចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (VOVworld)- មនុស្សរាប់ពាន់អ្នកមកពីគ្រប់តំបន់ក្នុងទូទាំងប្រទេសវៀតណាម បានចូលប្រាង្គគោរព វិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងបំណងសម្តែងនូវ មនោសញ្ជេតនារបស់ខ្លួនចំពោះ អគ្គមគ្គុទេសជាទីគោរពស្រឡាញ់ក្នុងឱកាស រំលឹកខួបលើកទី១២៦នៃទិវាកំណើតរបស់លោក ថ្ងៃទី១៩ឧសភា។ ក្នុងចរន្ត មនុស្សមកគោរពវិញ្ញក័្ខន្ធលោកប្រធានហូជីមិញនាថ្ងៃទី១៩ឧសភានោះ មាន មនុស្សច្រើនជាអតីតយុទ្ធជន។ លោក Hoang Van Lieu មកពីខេត្ត Yen Bai បាន ចែករំលែកថា៖ “ខ្ញុំបានមកកន្លែងនេះច្រើនដងហើយ ប៉ុន្តែលើកនេះបានមកចំនឹងថ្ងៃខួបកំណើត របស់ លោកប្រធានហូជីមិញ។ បំណងគឺមានច្រើនដែរ ជាពិសេសគឺចង់ឲ្យជំនាន់ វ័យក្មេងខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានច្រើនថែមទៀត ជាពិសេស គឺ ធ្វើ តាមគំរូសីលធម៌លោកប្រធានហូជីមិញ។ហើយភារកិច្ចរបស់ប្រជាពលរដ្ឋកាន់ តែ ធ្ងន់ធ្ងរជាង ពិសេសគឺការបោះឆ្នោតនាពេលខាងមុខ ដើម្បីជ្រើសរើសឲ្យបាន តំណាងរបស់ខ្លួនដែលអាចអនុវត្តនូវពាក្យទូន្មានរបស់លោកប្រធាន”៕
Related





